ព័ត៌មានអន្ដរជាតិ
តើសមាជិកណាតូណាខ្លះ ផ្អាក និងកាត់បន្ថយជំនួយយោធា ឲ្យទៅ អ៊ុយក្រែន?
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានក្លាយជាសង្គ្រាមដ៏រ៉ាំរ៉ៃ ដោយអូសបន្លាយពេលជាង ៤ឆ្នាំហើយ ទាំងដែលមិនទាន់លេចឡើងនូវពន្លឺ នៃទីបញ្ចប់សោះ។

ដោយសារសង្គ្រាម ចេះតែរួមរឹតទៅៗ ប្រទេសជាច្រើនដែលជាម្ចាស់ជំនួយ របស់ទីក្រុងកៀវ ក្នុងនោះមានទាំងរដ្ឋជាសមាជិក អង្គការណាតូ ផងដែរ ហាក់នឿយណាយ និងធុញទ្រាន់ ដល់ថ្នាក់ មានប្រទេសខ្លះ ប្រកាសផ្អាកជំនួយយោធា រួចទៅហើយ។
ក្នុងនោះគេឃើញថា មានសមាជិកណាតូ ២ប្រទេស ដែលប្រកាសផ្អាកជួយអ៊ុយក្រែន នោះគឺ ប៊ុលហ្គារី និងប៉ូឡូញ ខណៈសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នៅជួយដែរ ប៉ុន្តែមិនជួយច្រើនដូចកាលជំនាន់លោក ចូ បៃដិន។
តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលថ្មីរបស់ប៊ុលហ្គារី បានប្រកាស ឈប់ជួយអាវុធដល់អ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ដោយលើកហេតុផលច្បាស់ៗថា សង្គ្រាម មិនអាចដោះស្រាយនៅលើសមរភូមិ បានឡើយ។

ទីក្រុង សូហ្វីយ៉ា បានបញ្ជាក់ពីជំហយ៉ាងច្បាស់ ហើយនេះគឺជាគោលនយោបាយមួយ ដែលគណបក្ស Progressive Bulgaria ដាក់ចេញ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតខែមេសា ជួយឲ្យបក្សឈ្នះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov គូសបញ្ជាក់ថា សង្គ្រាម មិនអាចដោះស្រាយគ្នា នៅលើសមរភូមិបានឡើយ។ ដល់ពេលដែលត្រូវអង្គុយនៅតុចរចាដើម្បីស្វែងរក សន្តិភាពហើយ។
លោកលើកឡើងថា៖ «អ្វីដែលយើងកំពុងឃើញនេះ គឺជាសង្គ្រាមស៊ីសាច់ហុតឈាម ហើយមិនថាមានការផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌ ច្រើនប៉ុនណានោះទេ លទ្ធផលតែមួយគត់របស់វា គឺការបាត់បង់អាយុជីវិត»។

ទន្ទឹមនោះ ប្រទេសប៉ូឡូញ ក៏បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយបដិសេធបញ្ជូនអាវុធបន្ថែម ទៅឲ្យអ៊ុយក្រែន ក្រោមកម្មវិធីកម្ចី SAFE របស់សហភាពអឺរ៉ុប (EU) ឡើយ។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Władysław Kosiniak-Kamysz បញ្ជាក់ថា គ្រឿងយុទ្ធោបករណ៍ទាំងនោះ ត្រូវរក្សាទុកដើម្បីពង្រឹងកងទ័ពផ្ទាល់ខ្លួន។
ងាកទៅសហរដ្ឋអាមេរិក! ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ, ទីក្រុងវ៉ាស៊ីនតោន បានបង្កក និងផ្អាកជំនួយយោធាផ្ទាល់ខ្លួនមួយចំនួនធំ ហើយជំរុញឲ្យបណ្ដាប្រទេសអឺរ៉ុប ទទួលបន្ទុកចំណាយជំនួយទាំងនោះ ជំនួសវិញ។

យ៉ាងណា ជំនួយយោធារបស់អង្គការណាតូ នៅតែបន្តហូរចូលអ៊ុយក្រែន តាមរយៈយន្តការរួម PURL (Prioritised Ukraine Requirements List) ដដែល។
សូមជម្រាបជាថ្មី សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ី បើកការវាយលុកចូលអ៊ុយក្រែន ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»។
ហេតុផលចម្បង នៃការសម្រេចចិត្តបើកប្រតិបត្តិការរបស់រុស្ស៊ី គឺដោយសារតែ ការពង្រីកខ្លួនរបស់អង្គការណាតូ និងបញ្ហាតំបន់ Donbas ដែលលោកពូទីន អះអាងថា ប្រជាជននៅទីនោះ រងការធ្វើទុក្ខបុកម្នេញខ្លាំងណាស់ ពីសំណាក់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


