ព័ត៌មានអន្ដរជាតិ
តាំងពីចប់សង្ក្រាន្តមក ថៃ ធ្ងន់ធ្ងរខ្លាំងដោយសារកូវីដ ឯអ្នកស្លាប់ ក៏មានច្រើនទៅៗ
ចាប់តាំងពីបញ្ចប់ពិធីបុណ្យសង្ក្រាន្តមក ប្រទេសថៃ បានជួបប្រទះនូវស្ថានភាពយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងនិងស្លាប់ជាបន្តបន្ទាប់។
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៨ខែឧសភា, ត្រឹមមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី២៨ខែមេសា ដល់ថ្ងៃទី៤ខែឧសភា ថៃ មានអ្នកឆ្លងកូវីដចំនួន ១ ៧៩២នាក់ ពោលជាមធ្យមឆ្លង២៥៦នាក់ក្នុងមួយថ្ងៃ ហើយអ្វីដែលគួរឲ្យព្រួយបារម្ភគឺថា ក៏មានអ្នកជំងឺ១២នាក់ផងដែរ ត្រូវបាត់បង់ជីវិត។
យ៉ាងណាក៏ដោយ បើយោងតាមទិន្នន័យពីនាយកដ្ឋានបង្ការនិងគ្រប់គ្រងជំងឺ, គិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៤ខែឧសភា មានករណីឆ្លងសរុប ១៣ ០៥៧ករណី និងស្លាប់ ៩៣ នាក់ឯណោះខណៈអ្នកស្លាប់ គឺសុទ្ធសឹងជាក្រុមមនុស្សដែលងាយរងគ្រោះ។
ពាក់ព័ន្ធនឹងករណីឆ្លងហក់ឡើងខ្ពស់សាជាថ្មីនេះ ប្រទេសថៃ បានចង្អុលចំៗទៅមេរោគកូវីដបំប្លែងខ្លួនប្រភេទ JN.1 ដែលគេនិយាយថា មានសមត្ថភាពអាចគេចផុតពីប្រព័ន្ធភាពស៊ាំបាន។
ទោះបែបនេះក្តី ថៃ បានប្រកាសកុំឲ្យមានក្តីព្រួយបារម្ភអ្វីទាំងអស់ ព្រោះថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់គ្រាន់ នៅតែអាចការពារខ្លួនពីមេរោគនេះបាន ទោះឆ្លងក៏មិនឈឺធ្ងន់ឬឈានដល់ស្លាប់ដែរ។
ស្របពេលជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីលោក Taweechai Wisanuyothin ប្រធានការិយាល័យគ្រប់គ្រងជំងឺឆ្លងរបស់នាយកដ្ឋាននេះប្រចាំខេត្ត Nakhon Ratchasima, មូលហេតុដែលបច្ចុប្បន្ន កូវីដផ្ទុះឡើងខ្លាំងគឺបណ្តាលមកពី មនុស្សយល់ច្រឡំជំងឺនេះ ជាមួយគ្រុនផ្តាសាយធម្មតា ទើបពួកគេមិនធ្វើតេស្ត និងអនុវត្តវិធានការទប់ស្កាត់ការចម្លង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បន្តមានអ្នកស្លាប់ដោយសារកូវីដ ខណៈករណីឆ្លង ហក់ឡើងគួរឲ្យព្រួយបារម្ភ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


