Connect with us

ព័ត៌មានអន្ដរជាតិ

WHO ៖ ២ ថ្ងៃទៀត មន្ទីរពេទ្យនៅភាគខាងត្បូងហ្គាហ្សា នឹងអស់ប្រេងចាក់

បានផុស

នៅ

ប្រេងឥន្ធនៈដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) រំពឹងនឹងអនុញ្ញាតឲ្យបញ្ជូនចូលទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាត្រូវបានរារាំង ដែលនឹងធ្វើឲ្យ​មន្ទីរពេទ្យនៅតំបន់មួយនេះអស់ប្រេងប្រើក្នុងរយៈពេល ២ ថ្ងៃទៀត ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានបែបនេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលដណ្តើមគ្រប់គ្រងច្រកព្រំដែន Rafah ដែលជាផ្លូវបញ្ជូនជំនួយដ៏សំខាន់ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ។

ការបិទច្រកព្រំដែននេះបន្តរារាំងអង្គការសហប្រជាជាតិពីការនាំយកប្រេងឥន្ធនៈ ខណៈបើគ្មានរបស់របរទាំងនេះទេប្រតិបត្តិការមនុស្សធម៌ទាំងអស់នឹងផ្អាកដំណើរការ ។ ការបិទព្រំដែនក៏កំពុងរារាំងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាផងដែរ ដោយមន្ទីរពេទ្យនៅភាគខាងត្បូងនៅសល់ប្រេងប្រើប្រាស់តែ ២ ឬ ៣ ថ្ងៃទៀតប៉ុណ្ណោះ ។

គួរបញ្ជាក់ថា អ៊ីស្រាអែល​បាន​គំរាម​វាយ​ប្រហារ​ដ៏ធំ​មួយ​លើ​ក្រុង Rafah ដើម្បី​កម្ចាត់​យុទ្ធជន​ហាម៉ាស​រាប់​ពាន់​នាក់ ដែល​​សំងំលាក់​ខ្លួន​នៅ​ទីនោះ ប៉ុន្តែទីក្រុងនេះក៏ជាជម្រកសម្រាប់ជនជាតិប៉ាឡេស្ទីនជាង ១.៤ លាននាក់ដែលរត់បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅភាគខាងជើង ក្រោមការប្រាប់ឲ្យជម្លៀសជាមុនរបស់អ៊ីស្រាអែល ។

រហូតមកដល់ពេលនេះ ជាមធ្យមមានមនុស្ស ២០០ នាក់កំពុងសម្រុកចាកចេញពីទីក្រុងជាប់ព្រំដែនប្រទេសអេហ្ស៊ីបជារៀងរាល់ម៉ោង ហើយភាគច្រើនទៅកាន់ទីក្រុង Deir el-Balah ស្ថិតនៅភាគកណ្តាលតំបន់ហ្គាហ្សា និងទៅកាន់ទីក្រុង Khan Younis ភាគខាងត្បូង ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម