Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមប្រគល់វត្ថុបុរាណ ២០ទៀត មកឲ្យកម្ពុជា វិញ

បានផុស

នៅ

ទីបំផុត ប្រទេសថៃ ​បាន​យល់ព្រម​ប្រគល់​វត្ថុបុរាណ​ចំនួន​២០ទៀត ​មកឲ្យ​កម្ពុជា​វិញហើយ។ ​នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា។

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ វត្ថុបុរាណទាំងនោះ គឺ​ស្ថិត​ក្នុង​ចំណោម​វត្ថុ​បុរាណ​ចំនួន​៤៣ ដែលរត់ពន្ធពី​សិង្ហ​បុរី ចូលប្រទេសថៃ ​កាលពី​ឆ្នាំ​២០០០។​

ពាក់ព័ន្ធបញ្ហានេះដែរ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Radklao Inthawong Suwankiri លើកឡើងថា គណៈរដ្ឋមន្ត្រី បានឯកភាពសំណើរបស់នាយកដ្ឋានវិចិត្រសិល្បៈ ប្រគល់វត្ថុបុរាណមកឲ្យកម្ពុជាវិញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Radklao Inthawong Suwankiri (រូបថត៖ X)

តាមការបញ្ជាក់ពីលោកស្រី តាមពិតទៅមានវត្ថុបុរាណកម្ពុជាដល់ទៅ ៤៣ឯណោះដែល​អាជ្ញាធរ​ថៃ ​រឹបអូស​បានពីអ្នករត់ពន្ធ​ ហើយក្រោយពេលនាយកដ្ឋាន​វិចិត្រសិល្បៈ ពិនិត្យជាក់លាក់ពីប្រភពដើម ក្នុងឆ្នាំ២០០៨និង២០១៥ ថៃ ក៏បានប្រគល់ឲ្យកម្ពុជានូវវត្ថុបុរាណចំនួន២៣រួចទៅហើយដែរ ទើបមកដល់ឆ្នាំ២០២៤នេះ ថៃ បានឯកភាពប្រគល់ចំនួន ២០ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បញ្ជូន​វត្ថុបុរាណ​៣០​ដុំ ​ដែល​ត្រូវ​គេ​លួច​ខុស​ច្បាប់ មក​ឲ្យ​កម្ពុជា និង​ឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម