Connect with us

ព័ត៌មានអន្ដរជាតិ

សត្វអណ្តើកពណ៌លឿងដ៏កម្រត្រូវបានប្រទះឃើញនៅប្រទេស ឥណ្ឌា

បានផុស

នៅ

អណ្តើកពណ៌លឿងដ៏ចម្លែកមួយក្បាលត្រូវបានគេប្រទះឃើញនៅក្នុងស្រះក្នុងភូមិមួយនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា។

សត្វដ៏កម្រនេះមានប្រតិកម្មជាមួយការផឿកដែលជះឥទ្ធិពលដល់ពណ៌របស់វា។ វាជាអម្បូរនៃសត្វកម្រមួយប្រភេទដែលគេហៅថា អណ្តើកសំបកសំប៉ែតឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sneha Dharwadka បានបង្ហោះរូបភាពនៃសត្វអណ្តើកនេះនៅលើ Twitter និងត្រូវបានគេស្នើសុំឲ្យមានការពន្យល់សម្រាប់ពណ៌ដ៏ចម្លែករបស់វា។

គាត់និយាយថា “វាជាប្រភេទផឿកដែលពណ៌លឿងគួរឲ្យចាប់អារម្មណ៍របស់វាអាចជាការផ្លាស់ប្តូរហ្សែនឬជំងឺពីកំណើតដោយសារអវត្តមាននៃសារធាតុពណ៌ Tyrosine”។

សត្វអណ្តើកសំបកសំប៉ែតឥណ្ឌាដែលជាធម្មតាមានពណ៌បៃតង ជាទូទៅត្រូវបានគេរកឃើញនៅក្នុងតំបន់អាស៊ីខាងត្បូងនិងមានប្រវែងពី២៣ទៅ៣៥សង់ទីម៉ែត្រ។

កាលពីខែសីហា សត្វនៃប្រភេទដូចគ្នានេះត្រូវបានគេរកឃើញនៅក្នុងប្រទេសនេប៉ាល់។

នៅពេលនោះ វាត្រូវបានគេប្រៀបធៀបទៅនឹងការចាប់កំណើតនៃអាទិទេពព្រះវិស្ណុនៃសាសនាហិណ្ឌូ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម