វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយនៅមុខប្រាសាទបាយ័ន ក៏ប្រទះឃើញអណ្តើកថ្មដ៏ធំ១កប់ក្នុងដី
កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរ បានចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ មានទំហំបណ្តោយ៥៧សង់ទីម៉ែត្រ ទទឹង៤៣សង់ទីម៉ែត្រ និងកម្រាស់២១សង់ទីម៉ែត្រ ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ ។

វត្ថុបុរាណខាងលើនេះ លោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពើភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ។

ដោយឡែក លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤នេះថា កិច្ចការងារនេះគឺអាជ្ញាធរជាតិអប្សរា បានស្ដារស្រះទឹកចំនួនពីរនៅមុខប្រាសាទបាយ័នទៅតាមទ្រង់ទ្រាយដើមកាលពីសតវត្សទី១២ឡើងវិញ។ អ្វីដែលបាត់បង់នាពេលកន្លងមក អាជ្ញាធរជាតិអប្សរានឹងប្រឹងប្រែងស្រាវជ្រាវស្វែងរកទម្រង់ដើមមកវិញនាសតវត្សរ៍ទី២១នេះ។ មិនត្រឹមតែប៉ុណ្ណឹងទៀតសោត យើងគួរតែស្វែងយល់ ពីតួនាទីរបស់ទឹកស្រះឬមួយក៏ត្រពាំងផ្សេងៗដែលបុព្វបុរសបន្សល់ទុក មានសារសំខាន់យ៉ាងណា សម្រាប់អភិវឌ្ឍន៍ទីក្រុងបុរាណនាជំនាន់នោះ៕
ដោយ៖ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


