ព័ត៌មានអន្ដរជាតិ
លោកស្រី ស៊ូជី ត្រូវកងទ័ពនាំទៅឆ្ងាយ ពេលនេះកំពុងបាត់ខ្លួន
មេដឹកនាំដែលត្រូវបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនិយាយថា កំពុងបាត់ខ្លួនបន្ទាប់ពីកងទ័ព ផ្ទេរលោកស្រីពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ទីតាំងដែលគេមិនបង្ហាញមួយ ខណៈការតវ៉ាហិង្សានៅតែបន្ត។

ដោយដកស្រង់សម្តីមន្រ្តីនៅក្នុងគណបក្សរបស់លោកស្រី គេហទំព័រ Myanmar Now បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា លោកស្រីស៊ូជីអាយុ៧៥ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ក្នុងរដ្ឋធានី ណៃពិដោ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានផ្ទេរទៅកាន់កន្លែងផ្សេង។
ប្រភពពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឲ្យដឹងថា លោកស្រីត្រូវបានគេនាំទៅឆ្ងាយកាលពី៦ថ្ងៃមុន។

គេហទំព័រ Myanmar Now បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់គណបក្ស NLD ម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងលែងដឹងថា លោកស្រីត្រូវបានគេទុកនៅកន្លែងណាទៀតហើយ”។
លោក Khin Maung Zaw មេធាវីរបស់លោកស្រី ស៊ូជី ធ្លាប់បានត្អូញត្អែរថា លោកមិនត្រូវបានគេអនុញ្ញាតឲ្យជួបលោកស្រី មុនការបង្ហាញខ្លួននៅតុលាការថ្ងៃទី១ខែមីនាឡើយ។

លោកនិយាយថា “ខ្ញុំត្រូវការការណែនាំពីលោកស្រីអំពីរបៀបចាត់ចែងការការពារក្តីរបស់យើងនៅឯតុលាការ។ ខ្ញុំព្រួយបារម្ភថា នឹងបាត់បង់សិទ្ធិក្នុងការទទួលបានភាពយុត្តិធម៌និងការទទួលបានការប្រឹក្សាផ្នែកច្បាប់”។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រេសិត UN ប្រចាំមីយ៉ាន់ម៉ាទទូចឲ្យប្រើមធ្យោបាយចាំបាច់ណាមួយប្រឆាំងនឹងយោធា
ចុចអាន៖ មីយ៉ាន់ម៉ា ឃុំខ្លួនអ្នកកាសែតបរទេសដំបូងបំផុតចាប់តាំងពីរដ្ឋប្រហារ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


