Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ា​គី​ស្ថាន​ដាក់​​ពង្រាយ​ទ័ព​៨ពាន់​នាក់ ព្រម​ទាំងយន្ត​ហោះ​ចម្បាំង​​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​នៅ​​អារ៉ាប៊ីសាអូឌីត

បានផុស

នៅ

ប្រទេស​ប៉ាគីស្ថាន​ បានដាក់​ពង្រាយកង​ទ័ព ៨ ០០០នាក់ កង​អនុសេនា​ធំ​​ជាមួយ​​យន្ត​ហោះចម្បាំងមួយក្រុម និងប្រព័ន្ធ​ការពារដែនអាកាស​ចិន​មួយ​គ្រឿងទៅកាន់ប្រទេស​អារ៉ាប៊ីសាអូឌីត ជាផ្នែក​មួយនៃកតិកាសញ្ញាការពារជាតិ​ទៅវិញទៅមក​។ នេះ​បើ​យោង​តាម​​របាយ​ការណ៍​ទី​ភា្នក់​ងារ​សារព័ត៌មានរ៉យទ័រ ​ផ្សាយ​កាល​ពី​ថ្ងៃចន្ទ ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ។

ទីភ្នាក់​ងារសារព័ត៌មានរ៉យទ័រ បាន​រាយការណ៍ថា ការ​ដាក់​ពង្រាយ​នេះ គឺ​បាន​បង្កើនចំនួនទ័ពនិងសម្ភារៈ​យោធា​ប៉ាគីស្ថាន​​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ចាប់ផ្តើម​តាំង​ពី​​ដើម​ខែមេសា។

កងទ័ព​ប៉ាគីស្ថាន។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសប៉ាគីស្ថាន​ បានដាក់ពង្រាយកងអនុសេនាធំ​ យន្តហោះ​ប្រហែល ១៦គ្រឿង​ ភាគ​ច្រើនជាយន្តហោះចម្បាំង JF-១៧ ផលិត​ជាមួយប្រទេសចិន​​ រួម​ទាំង​ប្រព័ន្ធការពារដែនអាកាស​ចិន ម៉ាក HQ-៩ ។

គួរ​បញ្ជាក់​ថា វត្តមាន​នៃ​​អាវុធ​ទំនើបៗ​របស់​​ចិន​ក្នុង​​ប្រទេស​​អារ៉ាប៊ីសាអូឌីត​​ត្រួតស៊ីគ្នា​ជាមួយ​នឹង​ប្រព័ន្ធ​បច្ចេក​វិទ្យា​​ខ្ពស់​​ផលិត​ដោយ​​សហរដ្ឋអាមេរិក​​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ។ អារ៉ាប៊ីសាអូឌីត​មាន​​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot និង Thaad ។

តាមពិតទៅ ប្រទេស​​នេះ​មាន​ឃ្លាំង​​ស្តុក​​ប្រព័ន្ធ​​ស្ទាក់​ចាប់ ​Patriot ច្រើន​​បំផុត​​ក្នុង​បណ្តា​ប្រទេស​ឈូងសមុទ្រ។

សង្គ្រាម​​រវាង​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើ​​អ៊ីរ៉ង់​​​ធ្វើ​ឱ្យ​​មាន​​ការ​​ចាប់​អារម្មណ៍​​លើ​កតិកាសញ្ញា​ការពារ​ជាតិ​​របស់​​អារ៉ាប៊ីសាអូឌីត​ជា​មួយ​ប៉ាគីស្ថាន ដែល​ត្រូ​វ​បាន​​ចុះហត្ថលេខា​ក្នុង​ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់​ពី​ការ​វាយប្រហារ​​របស់​អ៊ីស្រាអែល​​លើ​​ក្រុម​ហាម៉ាស​​នៅ​​ទីក្រុង​ដូហា​ ប្រទេស​​កាតា។

ការ​ដាក់​ពង្រាយ​​ទ្រព្យ​សម្បត្តិ​​យោធា​នេះ ​​គូសបញ្ជាក់​ពី​របៀប​​ដែល​​ទីក្រុង​អ៊ីស្លាម៉ាបាដ​ព្យាយាម​​ដោះ​ស្រាយ​​កង្វល់​​សន្តិសុខ​​របស់​​អារ៉ាប៊ីសាអូឌីត។

ទីភ្នាក់ងារសារព័ត៌មាន​រ៉យ​ទ័ររាយការណ៍​ថា កិច្ច​ព្រម​ព្រៀង​​នៃ​​ការដាក់ពង្រាយ​​កងទ័ព​ប៉ាគីស្ថាន​ចំនួន ៨០ ០០០នាក់​ ​ទៅ​កាន់​អារ៉ាប៊ីសាអូឌីតនៅ​ពេល​អនា​គត​ ​ក្នុង​ការ​​ធានា​​ព្រំដែន​​រវាង​ប្រទេស​ទាំង​ពីរ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម