ព័ត៌មានអន្ដរជាតិ
ចិន ស្តីឲ្យណាតូ ថា កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក
ឆ្លើយតបសំណួររបស់ Bloomberg ស្តីពីរបាយការណ៍ថ្មីៗដែលថា ណាតូគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានអះអាងថា សម្ព័ន្ធភាពយោធា ដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ គឺជាការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពពិភពលោក ដោយសារតែចិត្តគំនិតសង្គ្រាមត្រជាក់ ដែលចាក់ឫសគល់យ៉ាងជ្រៅ និងការលម្អៀងខាងមនោគមវិជ្ជា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ណាតូ គឺជាផលិតផលពីសង្គ្រាមត្រជាក់និងជាសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតរបស់ពិភពលោក ហើយត្បិតតែមានការអះអាងថា ពួកគេជាអង្គការក្នុងតំបន់និងការពារក៏ដោយ ប៉ុន្តែប្លុកនេះ បានបន្តពង្រីកអំណាចរបស់ខ្លួនហួសព្រំដែន ទម្លុះតំបន់ការពារ និងបង្កការប្រឈមមុខដាក់គ្នារួចបាត់ទៅហើយ។
ស្របពេលជាមួយគ្នានោះ លោកបន្តថា “ណាតូគួរតែគោរពតាមគោលជំហររបស់អង្គការក្នុងតំបន់, បញ្ឈប់ការបង្កើតភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិក, លុបបំបាត់គំនិតសង្រ្គាមត្រជាក់និងការប្រឈមមុខដាក់គ្នា ហើយឈប់ធ្វើឲ្យអឺរ៉ុបរញ៉េរញ៉ៃ និងព្យាយាមធ្វើឲ្យអាស៊ីប៉ាស៊ីហ្វិករញ៉េរញ៉ៃ”។

សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Lin កើតឡើងចំពេលណាតូ កំពុងព្យាយាមបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ទាំងដែលមាត់និយាយថា ខ្លួនមិនស្វែងរកការពង្រីកជាផ្លូវការចូលទៅក្នុងតំបន់នេះទេ។
កាលពីដើមឆ្នាំនេះដែរ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពន្យល់ថា ខ្លួនត្រូវតែឆ្លើយតបទៅនឹងទិដ្ឋភាពសន្តិសុខ ដែលតែងផ្លាស់ប្តូរជានិច្ចនៅអាស៊ី ជាពិសេសដោយសារតែសកម្មភាពរបស់ចិន។ លោកប្រាប់អ្នកចូលរួមក្នុងកិច្ចប្រជុំផ្តាច់មុខក្នុងទីក្រុង Davos កាលពីខែមករាថា “នេះមិនមែនអង្គការណាតូដែលចូលក្នុងតំបន់អាស៊ីទេ ប៉ុន្តែគឺដោយសារតែ ប្រទេសចិនមកជិតយើងប៉ុណ្ណោះ”។
យ៉ាងណាក្តី សូម្បីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏លើកឡើងដែរ បំណងរបស់ណាតូនៅអាស៊ីប៉ាស៊ីហ្វិក គឺតំណាងឲ្យការគំរាមកំហែងដល់ប្រទេសទាំងអស់ក្នុងតំបន់ រួមទាំងសហព័ន្ធរុស្ស៊ី ហើយទីក្រុងមូស្គូ ប្តេជ្ញាមិនអនុញ្ញាតឲ្យសកម្មភាពទាំងនេះប្រព្រឹត្តទៅដោយគ្មានការឆ្លើយតបឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង៖ អាមេរិក កំពុងបង្កើត “ណាតូ Version អាស៊ី”

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ