ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ព្រមានពលរដ្ឋខ្លួនឲ្យប្រយ័ត្នទឹកជំនន់ហូរនាំគ្រាប់មីនពីកូរ៉េខាងជើង
កូរ៉េខាងត្បូងបានចេញការព្រមានឲ្យពលរដ្ឋនៅតំបន់ភាគច្រើនតាមបណ្តោយព្រំដែន ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសបានបញ្ជាឲ្យអ្នករស់នៅតាមដងទន្លេ ត្រូវជម្លៀសចេញពីផ្ទះជាបន្ទាន់ ព្រោះព្យុះភ្លៀងមូសុងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយអ្វីដែលព្រួយបារម្ភខ្លាំងគឺថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានព្រមានដល់ពលរដ្ឋឲ្យប្រយ័ត្នខ្ពស់ ព្រោះទឹកហូរខ្លាំងពីទន្លេនៅខាងប្រទេសកូរ៉េខាងជើង អាចហូរនាំគ្រាប់មីនដែលទីក្រុងព្យុងយ៉ាងបានដាក់បង្កៃ មកកាន់ខ្សែទឹកខាងក្រោម។ នេះយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍ទី១៨ខែកក្កដា។

អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងលោក Lee Chang-hyun បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងកំពុងតាមដានកម្រិតទឹកនៅក្នុងទន្លេសំខាន់ៗ ដែលពុះចែកប្រទេសកូរ៉េទាំង២»។
យោងតាមនាយកដ្ឋានប្រឆាំងគ្រោះមហន្តរាយនិងសុវត្ថិភាព ប្រជាពលរដ្ឋសរុបចំនួន៤០៧គ្រួសារ នៅទូទាំងប្រទេស ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទោះបីយ៉ាងណា គិតត្រឹមពេលនេះ នៅមិនមានសេចក្តីរាយការណ៍អំពីជនរងគ្រោះណាម្នាក់ឡើយ។

ទន្ទឹមនោះ ភ្លៀងធ្លាក់លើសកម្រិត ៣០០មិល្លីម៉ែត្រ ត្រូវបង្ខំលុបចោលជើងហោះហើរជាង២៤ជើង នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ក្នុងតំបន់ឆ្នេរភាគខាងលិចប្រទេស ហើយក៏រំខានដល់សេវារថភ្លើងក្នុងទីក្រុងសេអ៊ូលផងដែរ។
សូមបញ្ជាក់ថា ថ្វីបើខែកក្កដារាល់ឆ្នាំ មេឃតែងបង្អុរភ្លៀងខ្លាំងក៏ដោយ ប៉ុន្តែសីតុណ្ហភាពឡើងដល់ចំណុចកំពូលអំឡុងរដូវក្តៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យអាកាសធាតុកាន់តែកាចសាហាវ ដល់ថ្នាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញបញ្ជាឲ្យស្ថាប័នទាំងអស់ ត្រូវត្រៀមខ្លួនទប់ទល់នឹងបម្រែបម្រួលអាកាសធាតុអាក្រក់បែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង បន្តដាក់ពង្រាយគ្រាប់មីន បើទោះជាជួបឧបទ្ទវហេតុច្រើនដងក៏ដោយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


