ព័ត៌មានអន្ដរជាតិ
នាយក FBI លាតត្រដាងផែនការរបស់ខ្មាន់កាំភ្លើងដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ
អំឡុងពេលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភា កាលពីថ្ងៃពុធទី២៤ខែកក្កដាឆ្នាំ២០២៤ នាយក FBI លោក Christopher Wray បានលាតត្រដាងអំពីផែនការរបស់ខ្មាន់កាំភ្លើង ដែលប៉ងផ្តាច់ជីវិតអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពេលលោកជួបជុំជាមួយអ្នកគាំទ្រនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។

តាមការចុះផ្សាយរបស់ AFP លោក Wray បាននិយាយថា ពីរម៉ោងមុនពេលលោក ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រ ខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks វ័យ២០ឆ្នាំ បានបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ប្រហែល១១នាទី ចន្លោះម៉ោង៣:៥០នាទីដល់ម៉ោងជាង៤រសៀលដើម្បីមើលទីតាំង។

ដ្រូនមួយគ្រឿងនិងឧបករណ៍បញ្ជា ត្រូវបានរកឃើញក្នុងរថយន្តរបស់ Crooks ហើយឧបករណ៍បំផ្ទុះចំនួន២គ្រឿងដែលមានសមត្ថភាពបញ្ជាពីចម្ងាយ ក៏ត្រូវបានរកឃើញក្នុងរថយន្តនៅផ្ទះរបស់ខ្មាន់កាំភ្លើង។ ភ្នាក់ងារ FBI បានដាក់ការសង្ស័យថា ខ្មាន់កាំភ្លើង Crooks បានឡើងទៅលើអគារដើម្បីធ្វើសកម្មភាពបាញ់ប្រហារ ហើយព្យាយាមបំផ្ទុះឧបករណ៍ទាំងនោះពីលើដំបូលអគារ ប៉ុន្តែឧបករណ៍ទាំងនោះមិនដំណើរការ។
លើសពីនេះ លោក Crooks ក៏បានស្រាវជ្រាវឯកសារពាក់ព័ន្ធការធ្វើឃាតអតីតប្រធានាធិបតីអាមេរិកលោក John F Kennedy ដើម្បីសិក្សាឲ្យបានហ្មត់ចត់ មុនពេលលបធ្វើឃាតលោក ដូណាល់ ត្រាំ។ តាមការពិនិត្យរបស់ FBI លើកុំព្យូទ័ររបស់ខ្មាន់កាំភ្លើង លោក Crooks ចាប់ផ្តើមស្រាវជ្រាវការធ្វើឃាតលោក Kennedy នៅថ្ងៃទី៦ខែកក្កដា ជាថ្ងៃដែលគាត់បានចុះឈ្មោះចូលរួមការជួបជុំរបស់លោក ត្រាំ។

លោក Wray បានគូសបញ្ជាក់ថា Crooks បានឆែកGoogle ដើម្បីដឹងច្បាស់ថាតើ ខ្មាន់កាំភ្លើងឈ្មោះ Lee Harvey Oswaldដែលជាឃាតករនៅទសវត្សរ៍ឆ្នាំ៦០នោះ ស្ថិតនៅចម្ងាយប៉ុន្មានពី ប្រធានាធិបតី Kennedy ពេលគាត់ធ្វើឃាតនៅឆ្នាំ១៩៦៣ ហើយរាល់ព័ត៌មាននោះបានជួយច្រើនដល់ Crooks ក្នុងការធ្វើសកម្មភាព។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ FBI មិនទាន់បញ្ជាក់នូវមូលហេតុនៅពីក្រោយនៃការលបធ្វើឃាតលោក ត្រាំ នៅឡើយទេ។

សូមបញ្ជាក់ជាថ្មី ហេតុការណ៍លបប្រហារលោក ត្រាំ កាលពីថ្ងៃទី១៤ខែកក្កដា បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណាក្តី លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


