ព័ត៌មានអន្ដរជាតិ
លម្អិតហេតុការណ៍បាញ់ប្រហារលោក ត្រាំ រញ្ជួយពិភពលោក
ហេតុការណ៍ប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី១៤ខែកក្កដាឆ្នាំ២០២៤ បានបង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក។

វាជាអំពើហិង្សាទទួលការថ្កោលទោសជាសកល ដែលគ្មាននរណានឹកស្មានដល់ថា កើតឡើងលើទឹកដីនៃប្រទេសបិតាប្រជាធិបតេយ្យឡើយ។

ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតទាក់ទងនឹងការបាញ់ប្រហារលើបេក្ខជនគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ៖
- ទីតាំង៖ លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើង លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។
- ជនរងគ្រោះ៖ មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។
- ខ្មាន់កាំភ្លើង៖ តាមការបញ្ជាក់ពី FBI, ខ្មាន់កាំភ្លើង គឺមានឈ្មោះ Thomas Matthew Crooks ជាអ្នកចុះឈ្មោះបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ប៉ុន្តែរូបគេក៏ធ្លាប់មានប្រវត្តិបរិច្ចាគប្រាក់ខ្លះទៅឲ្យក្រុមដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០២១ដែរ។
- ទីតាំងរបស់ខ្មាន់កាំភ្លើង៖ ខ្មាន់កាំភ្លើង បានលបបាញ់លោក ត្រាំ ពីលើដំបូលអគារ នៅចម្ងាយចន្លោះពី១២០ ទៅ១៥០ម៉ែត្រ ពីទីតាំងជួបជុំរបស់គាត់។
- មូលហេតុ៖ FBI បញ្ជាក់ថា Crooks ពិតជាប៉ុនប៉ងធ្វើឃាតលោក ត្រាំ មែន ប៉ុន្តែមូលហេតុដែលជំរុញចិត្តឲ្យគេធ្វើបែបនេះ មិនទាន់ដឹងច្បាស់ទេ។
- អាវុធដែលខ្មាន់កាំភ្លើងប្រើ៖ ក្រុមមន្ត្រីបានរកឃើញកាំភ្លើងវែងមួយដើមប្រភេទ AR នៅកន្លែងខ្មាន់កាំភ្លើង បើកការបាញ់ប្រហារទៅលើលោក ត្រាំ។
- សេចក្តីថ្លែងការណ៍របស់លោក ត្រាំ៖ មិនយូរប៉ុន្មានក្រោយកើតហេតុ លោក ត្រាំ និយាយថា “ខ្ញុំសូមថ្លែងអំណរគុណ ដល់សេវាសម្ងាត់សហរដ្ឋអាមេរិក និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័ស លើការបាញ់ប្រហារដែលទើបតែកើតឡើងនៅទីក្រុង Butler រដ្ឋ Pennsylvania។ សំខាន់! ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះក្នុងពិធីជួបជុំ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារអ្នករងរបួសធ្ងន់ផងដែរ។ វាជារឿងមិនគួរឲ្យជឿ ដែលទង្វើបែបនេះអាចកើតឡើងក្នុងប្រទេសយើងបាន។ នៅពេលនេះ យើងមិនទាន់ដឹងអ្វីសោះអំពីឃាតករ ដែលបានស្លាប់ទៅហើយ។ ខ្ញុំត្រូវបានគេបាញ់ ដោយគ្រាប់កាំភ្លើងហោះទម្លុះត្រចៀកខាងស្តាំរបស់ខ្ញុំ។ ខ្ញុំដឹងភ្លាមថាមានអ្វីមិនប្រក្រតីកើតឡើងហើយ ខ្ញុំបានឮសំឡេងញ័រៗ ស្នូរគ្រាប់កាំភ្លើង ហើយភ្លាមៗខ្ញុំមានអារម្មណ៍ថា គ្រាប់កាំភ្លើងបានហោះកាត់ស្បែក។ មានឈាមហូរច្រើន ដូច្នេះខ្ញុំដឹងថាអ្វីកំពុងកើតឡើង។ សូមព្រះជាម្ចាស់ប្រទានពរដល់អាមេរិក!”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខ្មាន់កាំភ្លើងបាញ់លោក ត្រាំ ជាអ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ របស់គាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


