ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្រិក
អាជ្ញាធរក្រិកបានបញ្ជាឱ្យជម្លៀសអ្នកស្រុកជាង៣ម៉ឺននាក់ពីទីក្រុង Marathon បន្ទាប់ពីភ្លើងឆេះព្រៃដ៏អាក្រក់កំពុងឆាប់ឆេះយ៉ាងខ្លាំងដែលរហូតមកដល់ពេលនេះមនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងរហ័សនៅខាងក្រៅរដ្ឋធានី Athens។

អ្នករស់នៅក្នុងទីក្រុង Marathon ដែលជាកន្លែងកំណើតនៃកីឡារត់ប្រណាំង Marathon ត្រូវបានគេស្នើសុំឱ្យផ្លាស់ទីឆ្ពោះទៅទីក្រុងជិតខាង Nea Makri បន្ទាប់ពីមានការជម្លៀសអ្នកតាំងទីលំនៅចំនួនប្រាំមួយនៅក្នុងតំបន់នោះ។
មជ្ឈមណ្ឌលកីឡាអូឡាំពិកទីក្រុង Athens ដែលជាកន្លែងសំខាន់នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០០៤ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីទីក្រុង Marathon ត្រូវបានបើកសម្រាប់ធ្វើជាជម្រកសម្រាប់អ្នកដែលត្រូវបានជម្លៀសចេញ ខណៈមនុស្ស៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារមានបញ្ហាផ្លូវដង្ហើម។
អគ្គិភ័យបានឆាបឆេះកាលពីវេលាម៉ោង៣រសៀល ថ្ងៃអាទិត្យនៅទីក្រុង Varnavas ប្រហែល ៣៥គីឡូម៉ែត្រពីទីក្រុង Athens។ ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កឡើងដោយអាកាសធាតុក្តៅ និងខ្យល់បក់ ហើយផ្សែងដ៏ក្រាស់ចេញពីភ្លើងបានគ្របដណ្តប់ផ្នែកធំនៃទីក្រុង Athens ដល់ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Varnavas ដែលជាកន្លែងតាំងលំនៅនៅជិត Marathon ដោយសារតែខ្យល់បក់ខ្លាំង។ ទន្ទឹមនឹងនេះ ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងព្យាយាមទប់ទល់នឹងភ្លើងដែលឆេះដែលលាតសន្ធឹងជាច្រើនគីឡូម៉ែត្រនៅក្នុងតំបន់ Attica ភាគឦសាន។

ដើម្បីឆ្លើយតបនឹងអគ្គិភ័យនេះ អ្នកពន្លត់អគ្គីភ័យប្រហែល ៤០០នាក់ ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ១១០គ្រឿង កងទាហាន និងអ្នកស្ម័គ្រចិត្តជាច្រើននាក់បាននិងកំពុងធ្វើការដើម្បីទប់ស្កាត់ ខណៈក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងកម្លាំងពន្លត់អគ្គីភ័យបានឆ្លើយតបទៅនឹងភ្លើងឆេះព្រៃចំនួន៤០នៅទូទាំងប្រទេសក្រិក។
គួរបញ្ជាក់ថា បន្ទាប់ពីរដូវរងា រដូវក្តៅបាននាំមកនូវកម្តៅដ៏ក្តៅបំផុតក្នុងកំណត់ត្រា និងរយៈពេលនៃគ្រោះរាំងស្ងួតអូសបន្លាយ ប្រទេសក្រិកក៏បានជួបប្រទះនឹងអាកាសធាតុក្តៅបំផុតក្នុងខែមិថុនា និងកក្កដា ហើយត្រូវបានគេព្យាករណ៍ថានឹងត្រូវបានកត់ត្រាជារដូវក្តៅបំផុតមិនធ្លាប់មាន។ ជាមួយគ្នានេះប្រទេសក្រិចជួបប្រទះភ្លើងឆេះព្រៃជាច្រើនរៀងរាល់រដូវក្តៅទាក់ទងនឹងរលកកំដៅនិងការដុតព្រៃ។ នៅឆ្នាំនេះមនុស្សពីរនាក់បានបាត់បង់ជីវិតនៅក្នុងភ្លើងឆេះព្រៃ ខណៈដែល ២០ នាក់ត្រូវបានរាយការណ៍ថាបានស្លាប់កាលពីឆ្នាំមុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


