ព័ត៌មានអន្ដរជាតិ
ខេត្តរបស់វៀតណាម ជាប់ខេត្តរតនគិរីរបស់កម្ពុជា ជួបគ្រោះរញ្ជួយដីទៀតហើយ
សារព័ត៌មាន Tuoi Tre រាយការណ៍កាលពីថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤ថា ខេត្ត Kon Tum របស់វៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរីរបស់ប្រទេសកម្ពុជា បានជួបគ្រោះរញ្ជួយដីជាថ្មីម្តងទៀត ដោយលើកនេះមានកម្រិត៤.២រ៉ិចទ័រ។

តាមការបញ្ជាក់ពីវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម, រញ្ជួយដីបានកើតឡើងនាវេលាម៉ោង ១:០៥នាទីរសៀល ដោយចំណុចកណ្តាលស្ថិតនៅក្នុងស្រុក Kon Plong។
យ៉ាងណាក្តី ដោយសារតែនេះជាការរញ្ជួយកម្រិតស្រាល វាមិនបង្កឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែអាជ្ញាធរក៏បានចុះទៅពិនិត្យនិងវាយតម្លៃការខូចខាតនៅតាមទីតាំងនានាផងដែរ។
សូមបញ្ជាក់ថា តំបន់នេះបានរងការរញ្ជួយដីញឹកញាប់ណាស់ នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុបង្កក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង កាលពីថ្ងៃទី៨ខែសីហា ការរញ្ជួយដីចំនួន៥លើក ដែលមានកម្រិតចាប់ពី២.៥ទៅ ៤.២រ៉ិចទ័រ បានវាយប្រហារខេត្តនេះ ប៉ុន្តែមិនមានហានិភ័យនៃគ្រោះមហន្តរាយទេ។
ចាប់ពីថ្ងៃទី២៨ខែកក្កដាដល់ថ្ងៃទី១ខែសីហា ស្រុក Kon Plong រងគ្រោះដោយរញ្ជួយដីជាង ៦០លើក ប៉ុន្តែភាគច្រើនត្រូវបានចាត់ថ្នាក់ថាជាគ្រោះមហន្តរាយធម្មជាតិកម្រិតសូន្យ លើកលែងតែរញ្ជួយដីកម្រិត៥រ៉ិចទ័រ ដែលកើតឡើងនៅម៉ោង១១:៣៥នាទីព្រឹកថ្ងៃទី២៨ខែកក្កដា ប៉ុណ្ណោះ។
ការរញ្ជួយនោះទៀតសោត មិនមែនវាយប្រហារត្រឹមខេត្ត Kon Tum ទេ វាថែមទាំងធ្វើឲ្យរង្គើទូទាំងខេត្តនិងក្រុងជាច្រើនទៀត ក្នុងប្រទេសវៀតណាម និងសូម្បីតែនៅតំបន់មួយចំនួននៃប្រទេសថៃ និងកម្ពុជា ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ព្រមានកើតរញ្ជួយដីបន្តទៀត នៅខេត្ត ជាប់ព្រំដែនកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


