Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នាក់ងារ​ប្រឆាំងពុករលួយ​ឥណ្ឌូណេស៊ី​​កោះហៅ​កូនប្រុស​​​ប្រធានាធិបតី​ ក្រោយ​ប្រើ​យន្តហោះ​ឯកជន​​

បានផុស

នៅ

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ី (KPK) បាន​កោះហៅ​​កូន​ប្រុស​​របស់​​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី លោក Joko Widodo ​ជុំវិញ​ការ​ចោទ​ប្រកាន់​​​ប្រព្រឹត្តខុស​​​ពាក់​ព័ន្ធ​ពុករលួយ​ដោយសារ​ការ​ប្រើប្រាស់​​យន្តហោះឯកជន​​​​ក្នុងការធ្វើដំណើរ។

លោក Kaesang Pangarep កូនប្រុស​ប្រធានាធិបតីឥណ្ឌូណេស៊ី Jokowi។ រូបភាព liputan6
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបី​​មានការ​សាកសួរ​​ដោយ​ភ្នាក់ងារ​​ប្រឆាំង​អំពើ​ពុករលួយ លោក Kaesang Pangarep កូនប្រុសរបស់ប្រធានាធិបតី Joko Widodo បានច្រានចោលការចោទប្រកាន់ពីបទប្រព្រឹត្តខុសលើការប្រើប្រាស់យន្តហោះឯកជនក្នុងការធ្វើដំណើរទៅក្រៅប្រទេសនាពេលថ្មីៗនេះ។

យោង​សារព័ត៌មាន The Straits Times លោក Kaesang បានធ្វើដំណើរ​ទៅកាន់​ការិយាល័យរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ីដែលគេស្គាល់ថា KPK កាលពីថ្ងៃទី១៧ខែកញ្ញា ដើម្បីបំភ្លឺថា មុន​ដំបូង លោកមានផែន​ការ​ជិះ​ហោះហើរពាណិជ្ជកម្មទៅកាន់សហរដ្ឋអាមេរិកក្នុងខែសីហា ប៉ុន្តែបានសម្រេចចិត្ត «ដើរលេង» ជាមួយមិត្តម្នាក់។

គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការធ្វើដំណើររបស់ខ្ញុំទៅកាន់សហរដ្ឋអាមេរិកគឺ​តាមយន្តហោះរបស់មិត្តខ្ញុំ (យន្តហោះឯកជន)»។ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​អត្តសញ្ញាណ​ម្ចាស់​យន្តហោះ​ដែល​ជាមិត្ត​របស់​លោក​​នោះ​ទេ។

តាមការ​ចុះ​ផ្សាយ​ដដែល អ្នកនយោបាយវ័យក្មេងរូបនេះបានធ្វើដំណើរជាមួយប្រពន្ធរបស់គាត់កាលពីខែសីហា ខណៈដែលការប្រមូលផ្តុំ​តវ៉ា​​ដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយបានរារំាង​ដោយជោគជ័យនូវការផ្លាស់ប្តូរច្បាប់បោះឆ្នោតដែលនឹងអនុញ្ញាតឱ្យលោក Kaesang ចូលរួមក្នុងការ​ប្រកួត​ប្រជែង​តំណែង​​អភិបាលក្រុង។

ភ្នាក់​ងារ​ប្រឆាំង​ពុករលួយ​ KPK បានកោះហៅ លោក Kaesang នៅចុងខែសីហា ជុំវិញការប្រើប្រាស់យន្តហោះឯកជនរបស់គាត់ ដែល​ក្រោយ​មក​លុបចោលការបញ្ជាទិញ បន្ទាប់ពីពីរបីថ្ងៃ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលនិយាយថា ការពិនិត្យស្រដៀងគ្នានេះកំពុងដំណើរការនៅក្នុងផ្នែកមួយផ្សេងទៀតនៃទីភ្នាក់ងារនេះ។

លោក Kaesang បាននិយាយ​នៅថ្ងៃទី១៧​ខែកញ្ញាថា ដំណើរ​របស់លោក​ទៅកាន់ KPK គឺមាន​បំណងបង្ហាញ​ជាទង្វើនៃតម្លាភាពនិងសុជីវធម៌ដែលជា «គំនិតផ្តួចផ្តើមផ្ទាល់ខ្លួនក្នុងនាមជាពលរដ្ឋល្អហើយមិនមែនដោយសារតែដីកា​ការកោះហៅជាលាយលក្ខណ៍អក្សរទេ»។

ស្ថាប័នប្រឆាំងអំពើពុករលួយបានបដិសេធការចោទប្រកាន់អំពីការអន្តរាគមន៍ពីលោក Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា Jokowi។

ប្រធានាធិបតីឥណ្ឌូណេស៊ីជិត​ផុត​​​អាណត្តិ​ Joko Widodo។ រូបភាព Anadolu

កូនប្រុសម្នាក់ទៀតរបស់លោក Widodo គឺអនុប្រធានាធិបតីជាប់ឆ្នោត Gibran Rakabuming Raka បានមកការពារប្អូនប្រុសរបស់គាត់មុននេះ។

លោក Gibran បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាយន្តហោះឯកជននេះត្រូវបានខ្ចីដោយក្រុមហ៊ុន e-commerce របស់ Sea Ltd Shopee ដែលបានបណ្តាក់ទុននៅក្នុងទីក្រុង Solo ជាកន្លែងដែលគាត់ធ្លាប់ជាអភិបាលក្រុងពីមុន៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហែម សុវត្ថិ ប្រកាសឧបត្ថម្ភថវិកាម្នាក់ ២លានរៀល ដល់សិស្សដែលប្រឡងសញ្ញាបត្រទុតិយភូមិជាប់និទ្ទេស A ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា អំពាវនាវ​ឱ្យ​ពិភពលោក​ទាំងមូល បន្ត​គាំទ្រ និង​គោរព​តាម​គោលការណ៍​នៃ​អនុសញ្ញា​អូ​តា​វ៉ា ជាពិសេស​បង្កើន​ការចូលរួម​ក្នុង​សកម្មភាព​មីន​មនុស្សធម៌​សកល

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន បួងសួង​សុំ​ឱ្យ​ឯកឧត្តម អ៊ុយ ថន ឆ្លង​ផុត​គ្រោះថ្នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

៩ខែ កងទ័ពកម្ពុជា បង្ក្រាបបានបទល្មើសឧក្រិដ្ឋ មជ្ឈិម១,៧៩៧លើក ដែលកើតតាមព្រំដែនជាមួយ ថៃ ឡាវ វៀតណាម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង ឱ្យពលរដ្ឋខ្មែរនៅរស់នៅលើទឹកដីថៃ ពិសេសក្បែរទន្លេចៅប្រះយ៉ា ប្រុង​ប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ និងស្ដាប់តាមភាគីថៃ

Sokha Hotels

ព័ត៌មានពេញនិយម