ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសជប៉ុន១០ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់នៅជិតសាលារៀនក្នុងប្រទេសចិន
ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ដែលត្រូវបានវាយប្រហារដោយកាំបិតនៅតាមផ្លូវទៅសាលាជប៉ុន នៅភាគខាងត្បូងប្រទេសចិន បានស្លាប់ដោយសាររបួសត្រង់ក្បាលពោះធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី១៩ខែកញ្ញនេះ។

អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងក្វាងចូវប្រទេសចិន លោកស្រី Kijima Yoshiko បានឲ្យដឹងថា ក្មេងប្រុសនោះជាជនជាតិជប៉ុន និងបានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ បន្ទាប់ពីបានបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ក្នុងពេលកើតហេតុក្មេងប្រុសនេះកំពុងធ្វើដំណើរទៅសាលារៀន ជាមួយឪពុកម្តាយរបស់គាត់ ខណៈពេលដែលគាត់ត្រូវបានបុរសម្នាក់កាន់កាំបិតវាយប្រហារគាត់នៅទីក្រុង Shenzhen ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន កាលពីព្រឹកថ្ងៃពុធ។
ប៉ូលិសមូលដ្ឋាននិយាយថា ជនសង្ស័យអាយុ៤៤ឆ្នាំដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយទំនងជាកំពុងស្ថិតក្រោមការសួរចម្លើយ ខណៈមូលហេតុមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ។ យោងតាម លោកស្រី Kijima បានឲ្យដឹងថា ក្មេងប្រុសនេះត្រូវបានបុរសរូបនោះចាក់ចំពោះ ហើយអាជ្ញាធរចិននឹងកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់នេះ ខណៈលោកស្រីចង់ឲ្យអាជ្ញាធរចិនបន្តការពារជនជាតិជប៉ុនក្នុងប្រទេស។

ពាក់ព័ន្ធបញ្ហានេះសាលាដែលជនរងគ្រោះបានចូលរៀននឹងត្រូវបិទទ្វារពេញមួយសប្តាហ៍។ មន្ត្រីកុងស៊ុលជប៉ុននឹងរក្សាទំនាក់ទំនងជាមួយសាលា និង ផ្តល់ការគាំទ្រដល់គ្រួសារក្មេងប្រុស។
គួរបញ្ជាក់ថា កាលពីខែមិថុនា បុរសកាន់កាំបិតម្នាក់ទៀតបានវាយប្រហារឡានក្រុងរបស់សាលាជប៉ុនមួយក្នុងទីក្រុង Suzhou ក្នុងខេត្ត Jiangsu ភាគខាងកើត បណ្ដាលឲ្យស្ត្រីជនជាតិជប៉ុនម្នាក់ និងកូនរបស់គាត់បានរងរបួស ខណៈស្ត្រីបម្រើការក្នុងរថយន្តក្រុងជនជាតិចិនម្នាក់ដែលព្យាយាមបញ្ឈប់ការវាយប្រហារត្រូវបានចាក់សម្លាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


