ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីចិន ប្តេជ្ញាបង្កើត ភាពជាដៃគូសន្តិសុខ ជាមួយកម្ពុជា
ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង បានអះអាង ពីការបង្កើតភាពជាដៃគូសន្តិសុខ និងប្តេជ្ញា ធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីកម្ចាត់បទល្មើសនៃការឆបោកតាម ដែលគេស្គាល់ថា Scam។

កាសែត Xinhua បានដកស្រង់សម្តីលោក ស៊ី ដែលមានប្រសាសន៍ ក្នុងជំនួបពិភាក្សាការងារ នៅទីក្រុងប៉េកាំង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ថា ប្រទេសចិន មានឆន្ទៈក្នុងការបង្កើតភាពជាដៃគូសន្តិសុខ ជាមួយកម្ពុជា ហើយនឹងធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់បញ្ហារ៉ាំរ៉ៃ នៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
ទន្ទឹមនោះ ប្រមុខរដ្ឋចិន បានកោតសរសើរយ៉ាងខ្លាំង ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើស Scam នាពេលកន្លងមក។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងដំណើរនោះ សម្តេច ក៏ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជតំណាក់រដ្ឋធានីប៉េកាំង ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


