ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក ត្រៀមផ្ដាច់កម្ចីត្រឹមឆ្នាំ២០៣១ ចិនតបថា មិនអីទេ ខ្លួនមានបានហើយ
រដ្ឋាភិបាលចិន បានចេញមុខមកទទួលយកយ៉ាងពេញចិត្ត ចំពោះគម្រោងរបស់ធនាគារពិភពលោក ក្នុងការបញ្ឈប់ផ្តល់កម្ចីសម្រាប់អភិវឌ្ឍន៍មកឱ្យចិនត្រឹមឆ្នាំ២០៣១ខាងមុខ។

តាមការចុះផ្សាយនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ របស់សារព័ត៌មាន Asai Today រដ្ឋាភិបាលចិន បានលើកឡើងថា វាជារឿងធម្មតាបំផុត ព្រោះសេដ្ឋកិច្ចរបស់ខ្លួនពេលនេះ បានរីកចម្រើន និងរឹងមាំខ្លាំងណាស់ទៅហើយ។
ក្រសួងហិរញ្ញវត្ថុចិន បានបញ្ជាក់ថា រយៈពេលជាង ៤០ឆ្នាំមកនេះ ចិន និងធនាគារពិភពលោក បានសហការគ្នាបានយ៉ាងល្អ ដែលជួយឱ្យចិនអាចកាត់បន្ថយភាពក្រីក្រ និងបើកចំហសេដ្ឋកិច្ចបានជោគជ័យ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លុយកម្ចីទាំងនោះបានកាត់បន្ថយជាលំដាប់ ពីព្រោះប្រទេសចិនផ្ទាល់មានសមត្ថភាព និងមានទ្រព្យសម្បត្តិជាតិកើនឡើងខ្ពស់។ ទោះបីជាត្រូវឈប់ខ្ចីលុយក៏ដោយ ក៏ចិននៅតែបន្តធ្វើការងារជាមួយធនាគារពិភពលោកដដែល ប៉ុន្តែដូរមកផ្តោតលើការចែករំលែកចំណេះដឹង និងជួយជ្រោមជ្រែងដល់ប្រទេសក្រីក្រដទៃទៀតវិញ។
ការសម្រេចចិត្តផ្ដាច់កម្ចីនេះ កើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសមាជិកមួយចំនួនទៀត បានទាមទារឱ្យធនាគារពិភពលោកឈប់ឱ្យចិនខ្ចីលុយ ព្រោះមើលឃើញថា ចិនមានសេដ្ឋកិច្ចលូតលាស់លឿនពេក។ គម្រោងនេះ ត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលហើយ និងរង់ចាំការអនុម័តផ្លូវការនៅក្នុងខែកក្កដានេះ។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនបានដើរចេញពីភាពជាប្រទេសសុំជំនួយ ហើយកំពុងឈានជើងចូលទៅក្នុងចំណោមប្រទេសអ្នកមាន និងជឿនលឿនបំផុតនៅលើលោកហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


