ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Coca-Cola ដកផលិតផលពីរប្រភេទពីទីផ្សារ ក្រោយការដាក់ចេញ៧ខែ
ក្រុមហ៊ុនភេសជ្ជៈខ្នាតយក្សលំដាប់ពិភពលោក កូកា-កូឡា បានឱ្យដឹងកាលពីថ្ងៃពុធថា ផលិតផលរបស់ខ្លួនពីរប្រភេទរួមមាន Coca-Cola Spiced និង Coca-Cola Spiced Zero Sugar នឹងត្រូវបានលុបចោល ហើយជំនួសដោយរសជាតិថ្មីដែលនឹងត្រូវបានបង្ហាញនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែកញ្ញានេះ។

ក្រុមហ៊ុន កូកាកូឡា ដែលមានមូលដ្ឋាននៅទីក្រុង Atlanta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងតែងតែសម្លឹងមើលអ្វីដែលអ្នកប្រើប្រាស់របស់យើងចូលចិត្ត និងកែសម្រួលមុខផលិតផលរបស់យើង»។ គួរម្លឹកថា ប្រភេទផលិតផល Coca-Cola Spiced បានចេញលក់នៅសហរដ្ឋអាមេរិក និងកាណាដានៅថ្ងៃទី១៩ខែកុម្ភៈ ខណៈនៅពេលនោះគឺជាពេលដំបូងដែលក្រុមមហ៊ុននេះបានបន្ថែមរជាតិថ្មីនៃផលិតផលរបស់ខ្លួនជាលើកដំបូងទៅកាន់ផលប័ត្រនៅអាមេរិកខាងជើងក្នុងរយៈពេលបីឆ្នាំ។
ទោះយ៉ាងណា ក្រុមហ៊ុន កូកាកូឡា មិនបានបញ្ជាក់លម្អិតអំពីភាពខុសឆ្គងដែលលុបចោលផលិតផលនេះនោះទេ ខណៈដែល Coca-Cola Spiced មិនមានកំដៅច្រើនទេ ហើយវាមានរសជាតិដូច raspberry។ ជាមួយគ្នានេះប្រធានផ្នែកទីផ្សារអាមេរិកខាងជើងរបស់ Coca-Cola លោក Shakir Moin បានប្រាប់សារព័ត៌មាន The Associated Press នៅក្នុងខែកុម្ភៈថា Coca-Cola Spiced ត្រូវបានបង្កើតឡើងក្នុងរយៈពេលត្រឹមតែប្រាំពីរសប្តាហ៍ប៉ុណ្ណោះ ដែលជាធម្មតាក្រុមហ៊ុនកូកា កូឡាចំណាយពេលមួយឆ្នាំដើម្បីផលិតភេសជ្ជៈថ្មី។

ទីផ្សាររបស់កូកាកំពុងឆ្ពោះទៅមុខកាន់តែលឿន ដែលធ្វើឲ្យកូកាកូឡា បង្កើនការលក់ពេញមួយឆ្នាំ បន្ទាប់ពីត្រីមាសទីពីរខ្លាំងជាងការរំពឹងទុក ហើយកូកាកូឡាក៏បាននឹងកំពុងរិះរកវិធីធ្វើឱ្យអ្នកផឹកវ័យក្មេងរំភើបចិត្តចំពោះកូកាកូឡាដែលមានហត្ថលេខាលើសបកដប។
កាលពីឆ្នាំ ២០២២ ក្រុមហ៊ុននេះក៏បានដាក់លក់ Coca-Cola Creations ដែលជាស៊េរីនៃរសជាតិកូកាកូឡាដែលមានរសជាតិចម្រុះនិងដបចម្រុះពណ៌។ លើសពីនេះក៏មានការបន្ថែមរសជាតិដូង ស្ត្របឺរី ឪឡឹក និងរសជាតិផ្សេងទៀតទៅក្នុងភេសជ្ជៈ ខណៈកាលពីខែមុនក្រុមហ៊ុននេះបានចេញលក់កូកាកូឡាមានរសជាតិ Oreo ដែលមានការវេចខ្ចប់ពណ៌ខ្មៅពិសេស។
គួរបញ្ជាក់ថាកូកាកូឡាដែលមានមូលដ្ឋាននៅ Atlanta ក៏ពឹងផ្អែកការលក់ខ្លាំងទៅលើភេសជ្ជៈមានជាតិអាល់កុលផងដែរ។ ភេសជ្ជៈមានជាតិអាល់កុលដំបូងគេរបស់ក្រុមហ៊ុនអាមេរិក Topo Chico Hard Seltzer បានចេញនៅឆ្នាំ ២០២១ ហើយនៅដើមខែនេះ Coke និង Bacardi Limited បានប្រកាសកិច្ចព្រមព្រៀងមួយគ្នាដើម្បីនាំយកស្រាក្រឡុក rum-and-Coke ចម្រុះទៅកាន់អឺរ៉ុប និងម៉ិកស៊ិកនៅឆ្នាំក្រោយផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


