សេដ្ឋកិច្ច
អ្នកឧកញ៉ា សួរ វីរៈ ចង់ឱ្យប្រជាពលរដ្ឋញែកឱ្យដាច់រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ចង់ឱ្យប្រជាពលរដ្ឋញែកឱ្យដាច់រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល បន្ទាប់ពីប្រជាពលរដ្ឋបង្ហាញជំហរពហិការកូកាកូឡា ក្រោយពីក្រុមហ៊ុនកូកា-កូឡា បានផ្ដាច់កុងត្រាជាមួយលោក វណ្ណដា តារាចម្រៀងរ៉េបកម្ពុជា។

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា ផលិតផលក្នុងស្រុក ជាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ដែលជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងប្រទេស និងបង់ពន្ធចូលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តដល់វិនិយោគិនផ្សេងៗទៀត ដែលមកវិនិយោគនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមទាក់ទាញវិនិយោគនៅលើពិភពលោក ដើម្បីឱ្យមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ខណៈអ្នកឧកញ៉ា សួរ វីរៈ ចង់ឱ្យបងប្អូនប្រជាពលរដ្ឋពិចារណាពីផលិតផលដែលផលិតក្នុស្រុក ទោះបីផលិតផលនោះ អ្នកវិនិយោគមកពីប្រទេសណាក៏ដោយ គឺជាផលិតផលដែលបានផលិតនៅក្នុងស្រុកយើង។
អ្នកឧកញ៉ា សួរ វីរៈ បន្ថែមថា៖ «ប្រទេសណាក៏ដូចគ្នាដែរ មិនប្រាកដថា ប្រទេសវៀតណាម ម៉ាឡេស៊ី ឬប្រទេសណាផ្សេងទេ គឺមិនមែនស្ថាបនិកគឺជាប្រជាជនក្នុងប្រទេសនោះទាំងស្រុងទេ»។

អ្នកឧកញ៉ា សួរ វីរៈ បានបន្តថា នៅពេលដែលយើងព្យាយាមពហិការ ឬជាតិនិយមពេក វាក្លាយជាជ្រុលនិយម ហើយអ្វីដែលជាផលប៉ះពាល់ ចង់ឱ្យបងប្អូនពិចារណាថា វានឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល វាប៉ះពាល់ទៅដល់ការជឿជាក់របស់វិនិយោគិនផ្សេងៗ ដែលគាត់ចង់មកវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា គាំទ្រការពហិការមិនប្រើផលិតផលរបស់ថៃ តែសូមញែកឱ្យដាច់ថា អ្វីដែលផលិតក្នុងស្រុក គឺជាផលិតផលក្នុងស្រុក ទោះបីគាត់ជាវិនិយោគមកពីប្រទេសណាក៏ដោយ ព្រោះលុយហ្នឹងគឺបានចូលភាគច្រើនទៅលើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងពិចារណាឱ្យបានដិតដល់ករណីដែលក្រុមហ៊ុនកូកាកូឡាផ្ដាច់កុងត្រាតារាចម្រៀងវណ្ណដា។ សម្ដេចតេជោថាសត្រូវកំពុងរុញឱ្យកម្ពុជាក្លាយជាសត្រូវជាមួយអាមេរិក។

សម្ដេចថា៖ «គេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ»។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងពិចារណាដោយសារតែការធ្វើពហិកាចំពោះក្រុមហ៊ុនកូកាកូឡា ដោយថាក្រុមហ៊ុននេះមានរោងចក្រនៅកម្ពុជាផ្ដល់ការងារដល់ពលរដ្ឋខ្មែររាប់ពាន់នាក់ និងបានបង់ពន្ធមកកម្ពុជាដែលជាការរួមចំណែកមួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយបើក្រុមហ៊ុននេះដកខ្លួននោះកម្ពុជាគឺជាអ្នកខាតបង់ហើយសត្រូវគឺជាអ្នកទទួលផល
សម្ដេចបន្ថែមថា៖ «ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើ បានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


