Connect with us

ជីវិតកម្សាន្ដ

ថ្ងៃចូលឆ្នាំថ្មី គ្រួសារមានសុខសិរី ដោយសារភាពស្មោះត្រង់ និងយោគយល់គ្នា

បានផុស

នៅ

តារាលើបណ្ដាញសង្គមល្បីៗ ដូចជា កញ្ញា រាជនី លោក សេង ហួរ កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថា សម្បូរក្ដីស្រលាញ់ក្នុងគ្រួសារ និងសម្បូរអ្នកតាមដានរាប់សែននាក់នៅលើបណ្តាញសង្គម បានបង្ហើបរូបមន្ដបង្កើតភាពផ្អែមល្ហែមក្នុងគ្រួសារ នៅក្នុងវីដេអូភាគនៅលើបណ្តាញសង្គមថ្មីៗនេះ។

បវរកញ្ញាពិភពលោកកម្ពុជា (Miss World Cambodia) ឆ្នាំ២០២១ កញ្ញា សារី សុវត្តី គឺជាពិធីការនី នៃវីដេអូភាគទាំងនោះ។ តារាបណ្ដាញសង្គមទាំងនោះ និងអ្នកម៉ាក់ពួកគេបានរៀបរាប់អំពីចំណងគ្រួសារដ៏ពិសេសរបស់ពួកគាត់ អំពី អាហារប្រចាំត្រកូល និងល្បែងប្រពៃណីខ្មែរ។ អ្នកអាចមើលវីដេអូនេះតាមរយៈបណ្ដាញសង្គមរបស់ពួកគេ លើគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា https://www.facebook.com/CocaColaKH និងទំព័រ Instagram: https://www.instagram.com/cocacola_kh។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាលើបណ្ដាញសង្គម ដូចជា កញ្ញា រាជនី លោក សេង ហួរ កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាប៉ិនប្រសប់ផ្នែក ម៉ូដសម្លៀកបំពាក់ ជីវិតស៊ីវីល័យ ម្ហូបអាហារ និងការបង្កើតមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, TikTok, YouTube និង Instagram បានចែករំលែករូបមន្ដថែរក្សាចំណងគ្រួសារប្រកបដោយភាពស្និទ្ធស្នាលផ្អែមល្ហែម។

លោក ហេង វាសនា ប្រាប់ថា អ្វីដែលសំខាន់ គឺត្រូវបើកចិត្តនិយាយឱ្យស្មោះត្រង់ និងបង្ហាញពីក្តីស្រឡាញ់តាមកាយវិការ ដូចជា ការឱបរឹត និងថើបជាដើម។ រីឯកញ្ញា រាជនី វិញបានរំលឹកថា ជីវិតសិល្បៈរបស់គាត់ ឈានដល់សព្វថ្ងៃ ក៏ដោយសារតែមានការជ្រោមជ្រែងពីគ្រួសារផងដែរ។ ចំណែក សេង ហួរ ឯណោះក៏បានរំលឹកពីការលះបង់របស់អ្នកម៉ាក់ ដែលសុខចិត្តញុំាក្តាមប្រៃ ដើម្បីឱ្យកូនបានញុំាអាហារឆ្ងាញ់ៗ ដែលរំលេចឱ្យឃើញនូវទឹកចិត្តអ្នកម្ដាយចំពោះកូន។ កញ្ញា សាលីនដា បង្ហើបថា គ្រួសារចុះសម្រុងគ្នា ទាមទារឱ្យមានការយោគយល់ទាំងសងខាង។ 

បើនិយាយអំពីល្បែងប្រជាប្រិយវិញ លោក ហេង វាសនា និង លោក សេង ហួរ ចូលចិត្តលេងបោះអង្គញ់ដូចគ្នា។ ចំណែកឯ កញ្ញា រាជនី វិញចូលចិត្តវាយក្អម ហើយ កញ្ញា សាលីនដា ចូលចិត្តលាក់កន្សែង។ ចំនុចមួយដែលតារាបណ្ដាញសង្គមទាំងនេះយល់ឃើញដូចគ្នានោះគឺ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ ហើយពួកគេឱ្យតម្លៃទៅលើការចំណាយពេលវេលាស្វែងរកចំណង់ចំនូលចិត្តប្លែកៗតែដូចគ្នា។

ដោយយល់ឃើញថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តយុវជនសម័យថ្មី (Gen Z) បង្កើនភាពស្និទ្ធស្នាល និងស្វែងរកចំណង់ចំណូលចិត្ដរួមមួយ ដើម្បីបង្កើតបរិយាកាសរីករាយក្នុងក្រុមគ្រួសារ។ យុទ្ធនាការរបស់ កូកា-កូឡា ផ្តោតលើការបង្កើនបទពិសោធន៍ ស្និទ្ធស្នាលជាមួយគ្នា ជាពិសេសការទទួលទានអាហាររួមគ្នាក្នុងឱកាសចូលឆ្នាំខ្មែរ។

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានដាក់តាំងបង្ហាញគោមផ្កាយដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនៅទីតាំងសំខាន់ៗទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការតាំងគោមផ្កាយបានចាប់ផ្តើមតាំងពី ថ្ងៃទី៩ ខែមីនា មកម្ល៉េះ។ វីដេអូចលនាលឿន (time-lapse) នៃចង្កៀងគោមផ្កាយបានផលិត និងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។  https://www.facebook.com/watch/?v=241886398947059 ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Coca Cola (NYSE: KO) គឺជាក្រុមហ៊ុនភេសជ្ជៈមួយដែលមានផលិតផលលក់នៅជាង ២០០ ប្រទេសនិងតំបន់។ ទិសដៅរបស់ក្រុមហ៊ុនគឺ ផ្ដល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន។ ក្រុមហ៊ុនលក់ម៉ាកផលិតផល (Brand) និងប្រភេទភេសជ្ជៈដែលមានតម្លៃជាច្រើនទូទាំងពិភពលោក។ ម៉ាកផលិតផលប្រភេទភេសជ្ជៈមានជាតិហ្គាស របស់ក្រុមហ៊ុនរួមមាន Coca-Cola, Sprite និង Fanta។ ម៉ាកផលិតផលប្រភេទទឹក កីឡា កាហ្វេ និងតែ របស់ក្រុមហ៊ុន រួមមាន Dasani smartwater vitaminwater, Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak និង Ayataka។ ម៉ាកផលិតផលប្រភេទទឹកផ្លែឈើ ទឹកដោះគោ និងភេសជ្ជៈដែលប្រើវត្ថុធាតុដើមពីរុក្ខជាតិរបស់ក្រុមហ៊ុនរួមមាន Minute Maid, Simply, innocent, Del Valle, fairlife និងAdeS។

ក្រុមហ៊ុនតែងតែអភិវឌ្ឍភេសជ្ជៈឱ្យកាន់តែប្រសើរឡើង ដោយកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈ និងការនាំយកផលិតផលថ្មីៗមកជូនអតិថិជន។ ក្រុមហ៊ុនតែងខិតខំគិតពីការផ្តល់នូវវិជ្ជមាន ដល់ជីវិតមនុស្ស សហគមន៍ និងភពផែនដី តាមរយៈការផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ ការកែច្នៃសំបកវេចខ្ចប់ឡើងវិញ ការទិញវត្ថុធាតុដើមប្រកបដោយចីរភាព និងការកាត់បន្ថយការបញ្ចេញសារធាតុកាបូន តាមរយៈគោលតម្លៃរបស់ក្រុមហ៊ុន។ បើបូកបញ្ចូលជាមួយនឹងក្រុមហ៊ុនដៃគូផលិតភេសជ្ជៈ ក្រុមហ៊ុនមានបុគ្គលិកជាង ៧ សែននាក់ ជាហេតុជួយដល់សេដ្ឋកិច្ចពិភពលោកតាមរយៈការផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.coca-colacompany.com និងតាមដានក្រុមហ៊ុននៅលើ Instagram, Facebook និង LinkedIn។

ចំណែក ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុន (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៦) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។

កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០ ភាគរយ របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិត និងចែកចាយកូកា-កូឡា ធំបំផុតលំដាប់ទី៥ លើពិភពលោក ផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិច នៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន ១៨ មុខមាន ៩ ម៉ាកផលិតផល (9 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai) ដែលក្នុងនោះចែកចេញជា ៦ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈប៉ូវកំលាំង (Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយ និងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង ៨៣០ នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង ៨ ០០០ នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី ៩៩,៧ ភាគរយដែលក្នុងនោះ ស្ត្រីជាង ៦០ ភាគរយ ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ ៣៧ ភាគរយ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី ៥០ ភាគរយនៅត្រឹមឆ្នាំ ២០៣០។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។

នៅ ឆ្នាំ២០៣០ ក្រុមហ៊ុនមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន ១០០ ភាគរយ ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន ៥០ ភាគរយ នៃសំបកវេចខ្ចប់ផលិតផលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនប្តេជ្ញារក្សាភាពស្រស់បំព្រង នៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងច្រវ៉ាក់ផលិតកម្ម។ ក្រុមហ៊ុនកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលក្រុមហ៊ុនធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ Cambodia Beverage Company Ltd។ សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

តើអ្នកដឹងទេ ធ្វើលិខិតឆ្លងដែនធម្មតាសម្រាប់មនុស្សចាស់ និងកូនក្មេងត្រូវចំណាយប្រាក់អស់ប៉ុន្មាន?

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ប៉ាឡេស្ទីន ថា មានតែ អាមេរិក ទេអាចប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយ​ប្រហារលើទីក្រុងនៅហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

នាឡិកាមាស អ្នក​ដំណើរ​ទីតានិកនិងជាសេដ្ឋី​ជំនួញ ដេញថ្លៃក្នុងតម្លៃ ១.៥ លាន​ដុល្លារ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធ​ឈានទៅ​​​ដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា

ព័ត៌មានជាតិ២៣ នាទី មុន

ទិន្នផលពោតរបស់សហគមន៍កសិករ ក្រុងស្ទឹងត្រែងថមថយចុះ ដោយ​សារអាកាសធាតុក្តៅ

Sokha Hotels

ព័ត៌មានពេញនិយម