ព័ត៌មានអន្ដរជាតិ
ថៃ ឲ្យទេសចរនៅឆ្នេរប៉ាតាយ៉ា ប្រុងប្រយ័ត្នចំពោះខ្ញែសមុទ្រដែលអណ្ដែតព្រោងព្រាត
ប្រភេទខ្ញែសមុទ្រ Aurelia aurita កំពុងវាយលុកយ៉ាងខ្លាំងនៅលើឆ្នេរសមុទ្រប៉ាតាយ៉ា ប្រទេសថៃ ហើយអ្នកទេសចរត្រូវបានព្រមានឲ្យប្រុងប្រយ័ត្ន នៅពេលចុះលេងទឹក។

អាជ្ញាធរក្នុងតំបន់ បានប្រាប់ថា មាត់សមុទ្រនៅឆ្នេរប៉ាតាយ៉ា ជាពិសេសតំបន់ Dong Tan ត្រូវបានប្រទះឃើញខ្ញែសមុទ្រជាច្រើន អស់រយៈពេល៤ថ្ងៃមកហើយ។
លោក Wallop Boonchu មន្ត្រីការពារគ្រោះមហន្តរាយសមុទ្រ បាននិយាយថា ទោះបីជាពិសរបស់ខ្ញែសមុទ្រមិនមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយ តែវាអាចបណ្តាលឲ្យរលាកស្បែកធ្ងន់ធ្ងរ។ លោក Wallop បានបន្តថា ឆ្មាំការពារនៅតាមបណ្តោយឆ្នេរប៉ាតាយ៉ា ត្រូវបានណែនាំឲ្យព្រមានភ្ញៀវទេសចរអំពីគ្រោះថ្នាក់នៃការទិចដោយខ្ញែសមុទ្រ។
លោកបញ្ជាក់ថា ការសម្បូរខ្ញែសមុទ្រនៅឆ្នេរសមុទ្រជាបាតុភូតធម្មតានៅចុងរដូវវស្សា។
អភិបាលរងក្រុងប៉ាតាយ៉ា លោកស្រី Krissana Boonsawat បាននិយាយថា ប្រសិនបើអ្នកទេសចរត្រូវខ្ញែសមុទ្រទិច ពួកគេគួរតែលាងមុខរបួសជាមួយនឹងទឹកខ្មេះជាបន្ទាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


