Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បញ្ជា​កេណ្ឌ​ទាហាន​ឲ្យ​បាន​ជាង​១៣​ម៉ឺន​នាក់​ថែម​ទៀត

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យ​កេណ្ឌ​ទាហានថ្មីចំនួន​ជាង​១៣​ម៉ឺន​នាក់​ នៅក្នុងសេចក្តីព្រាង​ច្បាប់​នា​រដូវស្លឹកឈើជ្រុះ ដែលចាប់ផ្តើមពីថ្ងៃទី១ខែតុលា និងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមក្រឹត្យរបស់វិមានក្រឹមឡាំង ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ Fakti)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រឹត្យនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែតរដ្ឋ Rossiyskaya Gazeta របស់រុស្ស៊ី ដែលអំពាវនាវឲ្យអនុវត្តសេចក្តីព្រាងច្បាប់​ស្ដី​អំពី​ការ​កេណ្ឌ​ទាហាន​​ដែល​ជា​​ពលរដ្ឋ​មាន​អាយុ​ចន្លោះ​ពី​​១៨​ទៅ​៣០​ឆ្នាំ ក្នុង​ចំនួន​១៣៣ ០០០​នាក់។

ប្រធានការិយាល័យ​កេណ្ឌ​ទាហានរបស់រុស្ស៊ី លោក Vladimir Tsimlyansky បាននិយាយថា លក្ខខណ្ឌសម្រាប់ទាហាន​ធ្វើ​ដូច​​រាល់​ដង​គឺបម្រើ​ការ​រយៈពេល​១២​ខែនៅក្នុងអង្គភាពយោធានៃ​ប្រទេសរុស្ស៊ី។

លោក Tsimlyansky ថា៖ «ខ្ញុំសូម​កត់​សម្គាល់​ថា ទាហាននឹងមិនត្រូវបានកោះហៅឲ្យចូលរួមក្នុងប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ថ្មី​នោះ​ទេ»។ រុស្ស៊ី​បាន​​ហៅសង្រ្គាម​​ឈ្លាន​ពាន​របស់​ខ្លួន​នៅ​អ៊ុយក្រែន​កាល​​ខែ​កុម្ភៈឆ្នាំ​២០២២​ថា​ជា​ប្រតិបត្តិការ​យោធា​ពិសេស។​ យ៉ាង​ណា អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ហៅថាជាការប៉ុនប៉ង​បែប​ចក្រពត្តិនិយម ដើម្បីដណ្តើមយកទឹកដី។

រុស្ស៊ីបាន​វាយ​ដណ្ដើម​យក​ផ្នែកខ្លះនៃភាគអាគ្នេយ៍អ៊ុយក្រែននៅចុងឆ្នាំ​២០២២ ដោយហៅទឹកដីនេះថា​ជា​ «តំបន់ថ្មី»។ ទង្វើ​នេះ ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​​ដោយ​​​បណ្ដា​ប្រទេស​លោក​ខាង​លិច​។

សូម​រំឭកថា លោក ពូទីន កាល​ពី​ខែកញ្ញា​ក៏​​ធ្លាប់​បានបញ្ជា​ឲ្យ​បង្កើន​ទាហាន​សកម្ម​ពី​ ​១៨​ម៉ឺន​នាក់ ឡើង​ដល់ ១,៥​លាននាក់​ ដែលជាវិធានការមួយធ្វើឲ្យ​រុស្ស៊ីក្លាយជា​ប្រទេស​មាន​កងទ័ព​​ធំបំផុត​លំដាប់​​ទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម