ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថាខ្លួនមានកងកម្លាំងទុកប្រើក្នុងជម្លោះជាមួយអ៊ីស្រាអែល បានដល់រាប់សិបឆ្នាំ
ខណៈភាពតានតឹងកំពុងឆេះឆួលខ្លាំងជាមួយអ៊ីស្រាអែល អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Mohsen Rafighdoost បានប្រកាសថា ផែនការដាក់ពង្រាយកងកម្លាំងអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ និងតំបន់ Golan Heights កំពុងស្ថិតនៅក្នុងការពិចារណាយ៉ាងល្អិតល្អន់ ហើយបើត្រូវប្រឈមមុខនឹងអ៊ីស្រាអែលមែន រដ្ឋាភិបាលក្រុងតេហេរ៉ង់មិនខ្វះកងកម្លាំងប្រយុទ្ធនោះទេ ដោយអាចតទល់នឹងសត្រូវបានដល់រាប់សិបឆ្នាំឯណោះ។

ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ ធ្វើឡើងបន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេស G7 បានថ្កោលទោសទីក្រុងតេហេរ៉ង់ អំពីការបាញ់មីស៊ីលជាង១៨០គ្រាប់ផ្លោងចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដែលអ៊ីរ៉ង់អះអាងថាជាការបាញ់សងសឹកឲ្យមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា ដែលត្រូវបានសម្លាប់ និងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងប្រទេសលីបង់។
អ៊ីរ៉ង់ បានប្រកាសក្ដែងៗថា បើបណ្ដាប្រជាជាតិអឺរ៉ុបឆាប់បញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលតាំងពីដើមតាមរយៈការកាត់ផ្ដាច់ជំនួយយោធានិងហិរញ្ញវត្ថុ នោះវិនាសកម្មបច្ចុប្បន្ននឹងអាចបញ្ចៀសបាន។
សូមបញ្ជាក់ថា មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ទោះបីជាពួកគេបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយការទូតក៏ដោយ។ បន្ថែមពីនេះ មេដឹកនាំ G7 ក៏បានព្រមានដែរថា ជម្លោះក្នុងតំបន់មិនមានផលប្រយោជន៍អ្វីទាល់តែសោះសម្រាប់ភាគីណាមួយ។
យ៉ាងណាមិញ អ៊ីរ៉ង់បានច្រានចោលសេចក្តីថ្លែងការណ៍របស់ G7 ថាមានភាពលម្អៀង និងមិនទទួលខុសត្រូវ។ លោក Esmail Baghaei អ្នកនាំពាក្យថ្មីរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោស G7 សម្រាប់ការគាំទ្រអ៊ីស្រាអែល និងបានចោទប្រកាន់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ពីបទធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ តាមរយៈការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់ពួកគេសម្រាប់អ៊ីស្រាអែល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


