ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារអាកាសលើលីបង់ បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ១០០នាក់ទៀត
អ៊ីស្រាអែល មិនបន្ធូរដៃឡើយ ដោយនៅតែបន្តវាយប្រហារយ៉ាងសន្ធាប់លើទីក្រុងបេរូតនៃប្រទេសលីបង់ ដោយសម្លាប់មនុស្សចំនួន២២នាក់ទៀត កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤។

តាមសេចក្តីរាយការណ៍របស់ BBC, ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល នៅកណ្តាលទីក្រុងនេះ ក៏បណ្តាលឲ្យមនុស្សចំនួន១១៧នាក់ រងរបួសផងដែរ។
ជុំវិញការវាយប្រហារនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថា គឺកំណត់គោលដៅលើបុគ្គលមួយរូបឈ្មោះ Wafiq Safa ដែលត្រូវជាប្អូនថ្លៃអតីតមេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ប៉ុន្តែចលនាសកម្មប្រយុទ្ធលីបង់ មិនទាន់បញ្ជាក់ពីរឿងនេះឡើយ។

ការវាយប្រហារនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងរក្សាសន្តិភាពឥណ្ឌូណេស៊ីពីរនាក់ ត្រូវរបួសនៅភាគខាងត្បូងប្រទេសលីបង់ ពេលដែលរថក្រោះអ៊ីស្រាអែល បាញ់ទៅលើប៉មមួយ។
កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (Unifil) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉មសង្កេតការណ៍នៅឯមូលដ្ឋានរបស់ UN ក្នុងទីក្រុង Naqoura ត្រូវវាយប្រហារដោយផ្ទាល់ ដែលបណ្តាលឲ្យអ្នករក្សាសន្តិភាពធ្លាក់មកដី។

ទោះបីជាយ៉ាងណាក៏ដោយ កងរក្សាសន្តិភាពទាំងពីរមិនរងរបួសធ្ងន់ទេ ប៉ុន្តែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈ UN ចោទថា ការវាយប្រហារដោយចេតនាលើកងរក្សាសន្តិភាពរបស់ខ្លួន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា Unifil គឺជាបេសកកម្មរក្សាសន្តិភាព ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ ដោយត្រួតពិនិត្យអរិភាពនិងជួយធានាឲ្យមានសិទ្ធិមនុស្សធម៌ បានទៅដល់ជនស៊ីវិលនៅភាគខាងត្បូងប្រទេសលីបង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋអារ៉ាប់កំពុងប្រឹងប្រែងដើម្បីបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


