ព័ត៌មានអន្ដរជាតិ
លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ត្រៀមជួបគ្នានៅអាមេរិក ក្រោយមានភាពរកាំរកូស
ទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែល កំពុងតែឈានទៅរកការបន្ធូរបន្ថយភាពតានតឹងឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជជែកគ្នាតាមទូរសព្ទ និងបានព្រមព្រៀងថានឹងជួបគ្នានៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។

តាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក ណេតាន់យ៉ាហ៊ូ បានហៅទូរសព្ទទៅអបអរសាទរលោក ត្រាំ មុនថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក ខួបលើកទី២៥០ ឈានចូលមកដល់។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំអ៊ីស្រាអែល បានលើកសរសើរអាមេរិកថាជាអ្នកធានាសេរីភាពពិភពលោក និងបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលពិតជាឱ្យតម្លៃខ្លាំងណាស់ ចំពោះចំណងមិត្តភាពដ៏ស្អិតរមួតរបស់ប្រទេសទាំងពីរ។
ថ្វីដ្បិតមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល Kan បានទម្លាយថា កិច្ចប្រជុំនេះទំនងជានឹងធ្វើឡើងនៅសេតវិមាន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺលោកប្រធានាធិបតីលីបង់ Joseph Aoun ក៏ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពេលជាមួយគ្នាដែរ ដោយសារលោក ត្រាំ កំពុងតែព្យាយាមរៀបចំឱ្យមានជំនួបរវាងមេដឹកនាំអ៊ីស្រាអែល និងលីបង់ ទោះបីជាមានព័ត៌មានពីមុនមកថា ប្រធានាធិបតីលីបង់ ធ្លាប់ប្រកែកមិនព្រមជជែកតាមទូរសព្ទផ្ទាល់ជាមួយមេដឹកនាំអ៊ីស្រាអែលក៏ដោយ។
គម្រោងជំនួបកំពូលនេះ ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងទែលអាវីវ កំពុងមានភាពរកាំរកូសយ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងសន្តិភាពក្របខ័ណ្ឌរួមគ្នា កាលពីខែមុន ដែលធ្វើឱ្យរដ្ឋាភិបាលអ៊ីស្រាអែលមិនសប្បាយចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង។ ជាងនេះទៅទៀត កន្លងមកលោក ត្រាំ ក៏ធ្លាប់បានរិះគន់លោក ណេតាន់យ៉ាហ៊ូ ចំៗជុំវិញជំហរយោធារបស់លោកទៅលើប្រទេសលីបង់ផងដែរ ដែលធ្វើឱ្យគ្រប់គ្នាកំពុងតែតាមដានមើលយ៉ាងអន្ទះសារថា តើជំនួបផ្ទាល់នានៅពេលខាងមុខ អាចជួយសម្របសម្រួលស្នាមប្រេះឆារវាងមេដឹកនាំទាំងពីរបានកម្រិតណា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


