ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីបប្រកាស គ្មានជំងឺគ្រុនចាញ់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង១០០ឆ្នាំ
ប្រទេសអេហ្ស៊ីបត្រូវបានទទួលស្គាល់ថា គ្មានជំងឺគ្រុនចាញ់ដោយអង្គការសុខភាពពិភពលោក (WHO) ដែលជាសមិទ្ធផលត្រូវបានសាទរដោយទីភ្នាក់ងារសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ខែតុលានេះ។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា៖«ជំងឺគ្រុនចាញ់ជាជំងឺដែលញាំញីប្រទេសនេះជាប្រវត្តិ»។
អាជ្ញាធរអេហ្ស៊ីបបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាលើកដំបូងដើម្បីកំចាត់មេរោគឆ្លងដែលចម្លងដោយសត្វមូសដ៏សាហាវមានរយៈពេលជិត១០០ឆ្នាំមកហើយ ខណៈជំងឺគ្រុនចាញ់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដែលស្ទើរតែទាំងអស់នៃចំនួននេះនៅក្នុងទ្វីបអាហ្វ្រិក។
WHO តែងតែផ្ដល់វិញ្ញាបនប័ត្រទៅឲ្យប្រទេសណាដែលបានព្យាយាមខិតខំលុបបំបាត់ជំងឺនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ WHO បានសរសើរ រដ្ឋាភិបាលនិងប្រជាជនអេហ្ស៊ីបសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បី បញ្ចប់ជំងឺដែលមានវត្តមាននៅក្នុងប្រទេសនេះតាំងពីបុរាណកាលមក ខណៈអេហ្ស៊ីបគឺជាប្រទេសទីបីដែលត្រូវបានបញ្ជាក់ថាគ្មានជំងឺគ្រុនចាញ់នៅក្នុងតំបន់មេឌីទែរ៉ាណេខាងកើតរបស់អង្គការសុខភាពពិភពលោកបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមនិងម៉ារ៉ុក។
សរុបមកនៅទូទាំងពិភពលោក ប្រទេសចំនួន៤៤និងដែនដីមួយបានឈានដល់ការសម្រេចបានទាំងស្រុងនេះ ទោះយ៉ាងណា WHO បាននិយាយថា វិញ្ញាបនប័ត្រនេះគ្រាន់តែជា «ការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ» ដោយជំរុញឱ្យប្រទេសអេហ្ស៊ីប មានការប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថានភាពគ្មានជំងឺគ្រុនចាញ់នេះឲ្យស្ថិតស្ថេរ។

គួរបញ្ជាក់ថាដើម្បីទទួលបានវិញ្ញាបនបត្ររបស់អង្គការសុខភាពពិភពលោក ប្រទេសមួយត្រូវតែបង្ហាញពីសមត្ថភាពទប់ស្កាត់ការឆ្លងរាលដាល ខណៈកិច្ចខិតខំប្រឹងប្រែងដំបូងដើម្បីកំណត់ការប៉ះពាល់មនុស្សនិងមូសនៅក្នុងប្រទេសអេហ្ស៊ីបបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩២០ ដោយប្រទេសនេះបានហាមឃាត់ការដាំដុះស្រូវ និងដំណាំកសិកម្មនៅជិតផ្ទះ។
ជំងឺគ្រុនចាញ់គឺបណ្តាលមកពីប៉ារ៉ាស៊ីតស្មុគ្រស្មាញដែលឆ្លងរីករាលដាលដោយមូសខាំ។ មកដល់ពេលនេះមានវ៉ាក់សាំងកំពុងត្រូវបានប្រើប្រាស់នៅកន្លែងខ្លះ ប៉ុន្តែការតាមដានជំងឺ និងជៀសវាងការខាំមូស គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺគ្រុនចាញ់នេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


