Connect with us

ព័ត៌មានជាតិ

កម្ពុជាជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គទទួលបានជោគជ័យយ៉ាងធំធេងក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់

បានផុស

នៅ

ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ពោលគឺកម្ពុជាមិនមានករណីជំងឺគ្រុនចាញ់ថ្មីចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន និងជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុកមុនគេតាមកាលកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្រេចបាននូវផលិតភាពសមិទ្ធផលផែនការយុទ្ធសាស្រ្តទាំង៣គោលដៅ រួមមាន៖ ១). បញ្ចប់ភាពស៊ាំថ្នាំអាតេមីស៊ីនីនសម្លាប់មេរោគគ្រុនចាញ់នៅឆ្នាំ២០១៥ តាមផែនការ, ២). បញ្ចប់មិនឱ្យមានស្លាប់ដោយគ្រុនចាញ់នៅឆ្នាំ២០១៨ មុនផែនការ៣ឆ្នាំ ព្រមទាំងបញ្ចប់លែងឱ្យមានគ្រុនចាញ់សន្ធំប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមដំណាច់ឆ្នាំ២០២៤, និង ទី៣) ករណីជំងឺគ្រុនចាញ់ឆ្លងក្នុងប្រទេសបានធ្លាក់ចុះមកដល់សូន្យករណី ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥តាមផែនការ។

ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»នៅទីស្តីការក្រសួង លោក សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា«ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួនបីរួមមាន គ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់ គ្មានភាពស៊ាំថ្នាំគ្រុនចាញ់ គ្មានជំងឺគ្រុនចាញ់គ្រប់ប្រភេទចាប់ពីចុងឆ្នាំ២០២៥ និងប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។

លោករដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» និងសូមអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង។
ក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ លោករដ្ឋមន្ត្រីសុខាភិបាលបានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ និងសម្តែងការគោរពអំណរគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសុខាភិបាលពិសេសបានកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម