ព័ត៌មានអន្ដរជាតិ
គណបក្សសាធារណរដ្ឋ រៀបផែនការរួចហើយ ពីអ្វីដែល ត្រាំ ត្រូវធ្វើ ពេលឡើងកាន់តំណែង ១០០ថ្ងៃដំបូង
មន្ត្រីថ្នាក់ខ្ពស់ក្នុងគណបក្សសាធារណរដ្ឋ បានរៀបចំផែនការនិងដាក់ចេញរបៀបវារៈរួចហើយអំពីថាតើ លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើអ្វីខ្លះក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែងអាណត្តិថ្មី ប្រសិនបើគាត់ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកម្តងទៀត ត្បិតបច្ចុប្បន្ន ការស្ទាបស្ទង់មតិបង្ហាញលទ្ធផលថា គាត់និងលោកស្រី កាម៉ាឡា ហារីស នៅខាងគណបក្សប្រជាធិបតេយ្យឯណោះ កំពុងមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាក៏ដោយ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Hill កាលពីថ្ងៃអាទិត្យទី២៧ខែតុលាឆ្នាំ២០២៤, មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភា លោក Mitch McConnell, ប្រធានរដ្ឋសភា Mike Johnson និងមេដឹកនាំសំឡេងភាគច្រើននៃរដ្ឋសភាលោក Steve Scalise បានរៀបរៀងអំពីគោលដៅកំពូលៗសម្រាប់រដ្ឋបាលលោក ត្រាំ រួចហើយ ក្នុងគោលបំណងធានាឲ្យមានការឯកភាពពីសមាជិកបក្សសាធារណរដ្ឋនៅក្នុងសេតវិមាន ក្រោយការបោះឆ្នោតខែវិច្ឆិកា ហើយអាទិភាពកំពូលនោះគឺ នាំសេដ្ឋកិច្ចអាមេរិកវិលត្រលប់មករកផ្លូវត្រូវវិញ និងពង្រឹងផ្នែកការពារព្រំដែន។
របៀបវារៈសំខាន់បំផុត គឺគណបក្សសាធារណរដ្ឋ នឹងផ្តល់មូលនិធិសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខព្រំដែនថ្មី ដោយក្នុងនោះនឹងសម្រេចផែនការសាងសង់ជញ្ជាំងព្រំដែនតាមបំណងបស់លោក ត្រាំ ក៏ដូចជាកាត់បន្ថយការជះថវិកាឥតប្រយោជន៍មួយចំនួន ដែលធ្លាប់តែអនុវត្តនៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន ផងដែរ។
អាទិភាពមួយទៀតគឺការកាត់បន្ថយពន្ធ ហើយលើសពីនេះ គណបក្សសាធារណរដ្ឋក៏កំពុងរៀបចំកញ្ចប់ថវិកាដ៏មានមហិច្ឆតាបំផុតតាមដែលអាចធ្វើទៅបាន ក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ត្រាំ ផងដែរ។
យ៉ាងណាក្តី ទាំងនេះគ្រាន់តែជាផែនការប៉ុណ្ណោះ ខណៈអ្វីៗគ្រប់យ៉ាងគឺត្រូវពឹងផ្អែកលើលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា ក៏ដូចជាលទ្ធភាពរបស់គណបក្សសាធារណរដ្ឋ ក្នុងការក្តាប់យកកៅអីសភាទាំងពីរបានប៉ុន្មានសំឡេង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ សន្យាឈប់បញ្ជូនទ័ពអាមេរិក ទៅប្រយុទ្ធក្នុងសង្គ្រាមនៅបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


