ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចោទប្រធានាធិបតីកូរ៉េខាងត្បូងថាបង្កហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃទី៣ខែវិច្ឆិកានេះដោយចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ពីការទាញឲ្យប្រទេសរបស់លោកចូលទៅក្នុងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈគោលនយោបាយ ចំពោះកូរ៉េខាងជើង។

KCNA បានរិះគន់ថា លោក Yoon មិនបានកត់សម្គាល់ដោយប្រុងប្រយ័ត្នអំពីការបង្កសង្គ្រាម បោះបង់គោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ ចូលរួមក្នុងការធ្វើផែនការសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន និងអង្គការណាតូ។
KCNA បានបន្តថា៖ «វិធានការយោធាដែលកាន់តែយ៉ាប់យ៉ឺនមិនធ្លាប់មាន បានបង្កលទ្ធផលត្រឹមជាផលវិបាកនៃការជំរុញ [កូរ៉េខាងជើង] ឲ្យស្តុកទុកអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងអត្រាកាន់តែច្រើនឡើងៗ និងអភិវឌ្ឍសមត្ថភាពវាយប្រហារនុយក្លេអ៊ែរបន្ថែមទៀត»។
រដ្ឋបាលរបស់លោក Yoon បានស្តីបន្ទោសកូរ៉េខាងជើងចំពោះការបង្កើនភាពតានតឹងជាមួយនឹងការសាកល្បងអាវុធ និងការផ្តល់ជំនួយយោធា និងកងទ័ពដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ចំណែកឯក្រុងព្យុងយ៉ាងបាននិងកំពុងចាត់វិធានការដើម្បីបំបែកទំនាក់ទំនងអន្តរកូរ៉េ ដោយកំណត់ឡើងវិញថាប្រទេសកូរ៉េខាងត្បូងជារដ្ឋខ្មាំងសត្រូវ។ កាលពីពេលថ្មីៗកន្លងទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ក្រុងសេអ៊ូល គឺជា «សត្រូវចម្បង» ហើយបាននិយាយថា ការបង្រួបបង្រួមមិនអាចមានទៀតទេ។
កូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមបើនិយាយតាមបច្ចេកទេស ទោះសង្រ្គាមឆ្នាំ១៩៥០-១៩៥៣ របស់ពួកគេបានបញ្ចប់ក្នុងបទឈប់បាញ់ក៏ដោយ ព្រោះវាមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


