Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ប្រកាស​បើកទ្វារ ទទួលយកឈ្លើយសឹកកូរ៉េខាងជើង ពីអ៊ុយក្រែន

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី​២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលកូរ៉េខាងត្បូង បាន​ប្រកាស​ថា ពួកគេស្វាគមន៍ជានិច្ច ក្នុងការទទួលយកទាហានកូរ៉េខាងជើងទាំងឡាយណា ដែលត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួនបាន ក្នុងនាមជាឈ្លើយសឹក ឱ្យមកជម្លៀសខ្លួនរស់នៅលើទឹកដីកូរ៉េខាងត្បូងដោយសេរី ឱ្យតែទាហានទាំងនោះស្ម័គ្រចិត្ត។

ទាហាន​កូរ៉េ​ខាង​ជើង (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការផ្សាយរបស់ Anadolu អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានពន្យល់ប្រាប់អ្នកកាសែតថា ផ្អែកតាមច្បាប់អន្តរជាតិ កូរ៉េខាងត្បូងមិនអាចឈរមើលការ «បញ្ជូនខ្លួនទាំងបង្ខំ» នៃទាហានកូរ៉េខាងជើងទាំងនោះ ត្រឡប់ទៅឱ្យរុស្ស៊ី ឬបញ្ជូនទៅស្រុកកំណើតវិញឡើយ ព្រោះវាអាចធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ ដើម្បសម្រេចរឿងនេះបាន ឥឡូវកូរ៉េខាងត្បូងកំពុងតែបើកការជជែកគ្នាយ៉ាងសម្ងាត់ និងជិតដិតបំផុតជាមួយខាងអ៊ុយក្រែន។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺការប្រកាសនេះ ធ្វើឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ត្រៀមហោះទៅ​ជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នៅសប្តាហ៍ក្រោយនេះហើយ។ ក្រៅពីការជជែករឿងជំនួយ និងទំនាក់ទំនងទូទៅ របៀបវារៈសំខាន់បំផុតរបស់ពួកគេ គឺការរកវិធីដោះស្រាយ និងរៀបចំអនាគតឱ្យឈ្លើយសឹកកូរ៉េខាងជើងទាំងនោះតែម្តង។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ របបដឹកនាំក្រុងព្យុងយ៉ាង បានបញ្ជូនវិស្វករយោធាចំនួន ១ ០០០នាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដើម្បីជួយកងទ័ពរុស្ស៊ី​បោសសម្អាតមីន ក្នុងអំឡុងពេលប្រយុទ្ធគ្នាជាមួយទាហានអ៊ុយក្រែន។ ការបញ្ជូនកម្លាំងជំនាញបោសសម្អាតមីននេះ ធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានបញ្ជូនទ័ពជួរមុខប្រមាណ ១៥ ០០០នាក់ ទៅជួយច្បាំងរុស្ស៊ីរួចទៅហើយ។ យោងតាមព័ត៌មានពី​ចារកម្ម​កូរ៉េខាងត្បូង នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងសាហាវនោះ កូរ៉េខាងជើងបានបាត់បង់ជីវិតទាហានអស់ប្រហែល ២ ០០០នាក់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម