ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី សារភាពត្រង់ៗថា អ៊ុយក្រែននឹងចាញ់ បើអាមេរិក កាត់ជំនួយ
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News ដែលចាក់ផ្សាយកាលពីថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខដឹកនាំទីក្រុងកៀវលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានសារភាពត្រង់ៗថា អ៊ុយក្រែននឹងចាញ់សង្គ្រាមរុស្ស៊ី បើសហរដ្ឋអាមេរិក ពិតជាកាត់ជំនួយយោធាមែន។

លោកហ្សេលេនស្គីគូសបញ្ជាក់ថា «មែនហើយ យើងនៅតែប្រយុទ្ធ ហើយយើងក៏អាចផលិតអាវុធបានដែរ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ រឹតតែមិនអាចជួយឲ្យយើងឈ្នះនិងរស់បានទៀត។ បើអាមេរិកកាត់ជំនួយ យើងនឹងចាញ់ជាក់ជាមិនខានឡើយ»។
ការលើកឡើងរបស់លោក គឺចង់សំដៅទៅរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹងដឹកនាំដោយលោក ដូណាល់ ត្រាំ នៅឆ្នាំក្រោយ។ រដ្ឋាភិបាលថ្មីនេះ គឺជាអ្នកមិនសូវគាំទ្រអ៊ុយក្រែនឡើយ ជាក់ស្តែងគណបក្សសាធារណរដ្ឋតែងតែប្រឆាំងនិងរិះគន់មិនដាច់ពីមាត់ចំពោះ រដ្ឋបាលលោក ចូ បៃដិន ដែលជួយអ៊ុយក្រែនឥតឈប់។
យ៉ាងណាក្តី លោកហ្សេលេនស្គី បានសង្កត់ធ្ងង់ថា ទំនាក់ទំនងអាមេរិក-អ៊ុយក្រែន ពិតជាសំខាន់ខ្លាំងណាស់។ សម្ព័ន្ធមិត្តទាំងពីរត្រូវតែឈរប្រកៀកស្មាគ្នា ដើម្បីប្រឆាំងទីក្រុងមូស្គូ។

ដោយឡែកនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារនោះដែរ លោក ហ្សេលេនស្គី បានប្រកាសលុបចោលការបោះឆ្នោតសកលនៅអ៊ុយក្រែនសាជាថ្មី ខណៈអាណត្តិជាប្រធានាធិបតីរបស់លោកបានផុតកំណត់តាំងពីខែមីនាឆ្នាំ២០២៤មកម្ល៉េះ ក្រោមហេតុផលកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី និងការអនុវត្តច្បាប់អាជ្ញាសឹកដែលបានដាក់ចេញកាលពីឆ្នាំ២០២២។ លោក បញ្ជាក់ថា អ៊ុយក្រែនត្រូវតែសម្រេចសន្តិភាពជាមុនសិន ទើបប្រជាជនអាចទៅបោះឆ្នោតបាន។
ស្របពេលជាមួយគ្នានោះ លោក Andrey Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើងភ្លាមៗ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។
ចំណែកប្រធានសភាលោក Ruslan Stefanchuk បញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានលុបចោល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ប្រកាសផ្ដល់គ្រាប់មីនឲ្យអ៊ុយក្រែន ប្រើទុកច្បាំងជាមួយរុស្ស៊ី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


