ព័ត៌មានអន្ដរជាតិ
មេបញ្ជាការជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ រងរបួសក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
មេបញ្ជាការជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយកាសែត Wall Street Journal កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤។

របាយការណ៍ បានបង្ហាញ វាជាលើកដំបូងហើយដែលមន្ត្រីលោកខាងលិច បានអះអាងថា មន្ត្រីជាន់ខ្ពស់នៃយោធាក្រុងព្យុងយ៉ាង បានក្លាយជាជនរងគ្រោះនៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី ចាប់តាំងពីលេចឮនូវដំណឹងពីការបញ្ជូនទ័ពកូរ៉េខាងជើងច្រើនជាង ១ម៉ឺននាក់ទៅជួយរុស្ស៊ីកាលពីខែមុន។
យ៉ាងណាមិញ កាសែត Wall Street Journal ពុំបានរាយការណ៍ពីឈ្មោះមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរូបនោះ ឬការរងរបួសធ្ងន់ធ្ងរយ៉ាងណានោះឡើយ។
សូមបញ្ជាក់ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បាននិយាយកាលពីដើមខែវិច្ឆិកានេះថា មានទាហានកូរ៉េខាងជើងមួយចំនួនបានស្លាប់និងរងរបួសរួចមកហើយក្នុងការច្បាំងគ្នានៅតំបន់ Kursk៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ