ព័ត៌មានអន្ដរជាតិ
តើរោងចក្រ Pivdenmash របស់អ៊ុយក្រែនសំខាន់យ៉ាងណា ទើបរុស្ស៊ីដាក់ទិសដៅបំផ្លាញច្រើនលើក?
រុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដ៏មានឥទ្ធិពលចុងក្រោយ Oreshnik សំដៅលើហេដ្ឋារចនាសម្ព័ន្ធរោងចក្រឧស្សាហកម្មដ៏ធំរបស់អ៊ុយក្រែន នៅទីក្រុងភាគកណ្តាល«Dnipro» បន្ទាប់ពីខឹងអ៊ុយក្រែនដែលប្រើប្រាស់មីស៊ីលបស្ចឹមប្រទេសវាយប្រហារចូលទឹកដីរបស់ខ្លួន។

តើរោងចក្រ Pivdenmash នៅទីក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែនមានសារសំខាន់យ៉ាងដូចម្តេច ទើបរុស្ស៊ីបាញ់ប្រហារធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ?
តស់ មកស្គាល់រោងចក្រ Pivdenmash!
តាមពិត Pivdenmash ជារោងចក្រផលិតយានអវកាសរបស់រដ្ឋអ៊ុយក្រែនដ៏មានសារៈសំខាន់ ដោយបង្កើតឡើងតាំងពីជំនាន់សហភាពសូវៀត ដោយហៅថា Yuzhmash។ ពេលដែលអ៊ុយក្រែន បានបែកចេញពីរុស្ស៊ីដោយសារតែការដួលរលំរបស់អតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១ រោងចក្រនេះត្រូវបានគេហៅថា O.M.Makarov ហើយត្រូវបានសង្ខេបបំព្រួញខ្លីថា Pivdenmash។
Pivdenmash ជាសហគ្រាសរដ្ឋដ៏ធំរបស់ប្រទេសអ៊ុយក្រែនដែលដើរតួនាទីជាឧស្សាហកម្មផលិតសម្រាប់ឧស្សកម្មការពារជាតិ យន្តហោះ គ្រឿងយន្តកសិកម្ម រោងចក្រថាមពល។ Pivdenmash ផលិតយានអវកាស យានបាញ់បង្ហោះ (គ្រាប់រ៉ុក្កែត) គ្រាប់រ៉ុក្កែតរាវ ឧបករណ៍ចុះចត ឧបករណ៍បាញ់ ត្រាក់ទ័រ ឧបករណ៍ច្រើនមុខ និងផលិតផលឧស្សាហកម្ម។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅ Dnipro ហើយរាយការណ៍ទៅទីភ្នាក់ងារអវកាសរដ្ឋអ៊ុយក្រែន។ វាធ្វើការជាមួយដៃគូអវកាសអន្តរជាតិក្នុង២៣ប្រទេស។
រោងចក្រនេះ Pivdenmash បើកដំណើរការដំបូងជា «រោងចក្រ ៥៨៦» ក្នុងសម័យសហភាពសូវៀត។ ក្នុងឆ្នាំ១៩៥៤ក្នុងសម័យកាលសហភាពសូវៀត។ នៅមុនសង្គ្រាមកើតឡើងក្នុងឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី ដែលបានឡើងកាន់អំណាចឆ្នាំ២០១៩ បានទស្សនកិច្ច២លើកគិតត្រឹមខែសីហាឆ្នាំ២០២០ និងសន្យាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធ្វើទំនើបកម្ម និងទាក់ទាញការវិនិយោគមកលើរោងចក្រមួយនេះ។

សូម្បីក្នុងឆ្នាំ២០២១ មុនសង្គ្រាមកើតឡើង រោងចក្រនេះក៏ត្រូវបានរាយការណ៍ថា បានធ្វើជាដៃគូជាមួយប្រទេស២៣ រូមទាំងប្រទេស អារ៉ាប៊ី សាអូឌីតផងដែរ។
មុនលោកហ្សេលេនស្គីឡើងកាន់អំណាច ក្នុងខែកុម្ភៈដល់ខែមីនាឆ្នាំ២០១៨ រោងចក្រ Pivdenmash បានប្រកាសផែនការអភិវឌ្ឍទម្រង់សាកល្បងសម្រាប់បច្ចេកវិទ្យា Hyperloop អភិវឌ្ឍន៍ដោយ លោក Elon Musk និងត្រូវបានគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០១៩ ក្នុងទីក្រុង Dnipro។ ទោះបីយ៉ាងណា រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ក្រោយមកបានប្រកាសលុបចោលគម្រោងនេះ ថាជាគម្រោងគួរឲ្យអស់សំណើច។
បច្ចេកវិទ្យា Hyperloop គឺជាបច្ចេកវិទ្យាសិក្សាពីប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនដោយប្រើប្រាស់មេដែកឆក់។
ក្នុងឆ្នាំ២០២២ អំឡុងពេលសង្គ្រាមឈ្លានពានអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រនេះត្រូវបានផ្លោងបំផ្លាញដោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ រោងចក្រនេះក៏ត្រូវបានដាក់គោលដៅជាថ្មីម្តងទៀត អំឡុងការវាយប្រហារទូទាំងប្រទេសក្នុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០២២ ក្នុងប្រទេសអ៊ុយក្រែន កាលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២។
នៅថ្ងៃទី១ខែសីហា ឆ្នាំ២០២៣ យាន Antares 230+ ចុងក្រោយបានហោះចេញពី Wallops Flight Facility ក្នុងរដ្ឋ Virginia ជាមួយនឹង Cygnus NG-19 ដើម្បីផ្គត់ផ្គង់ស្ថានីយអវកាសអន្តរជាតិនេះឡើងវិញ។ កត្តានេះទើប ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចោទប្រកាន់ថា សហរដ្ឋអាមេរិកបានចូលដៃជើង ប្រើប្រាស់រោងចក្រនេះផលិតអាវុធនៅអ៊ុយក្រែន។
នៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ ២០២៤ ហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ Pivdenmash ត្រូវបានវាយប្រហារដោយកំាជ្រូចផ្លោងកម្រិងមធ្យម«IRBM»របស់រុស្ស៊ី ដែលមិនមែនជានុយក្លេអ៊ែរ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


