ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិចិន ស្ថិតនៅក្រោមការស៊ើបអង្កេតអំពើពុករលួយ
លោក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Financial Times នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤។

ការស៊ើបអង្កេតលើលោក Dong ធ្វើឡើងស្របពេលដែលចិនកំពុងអនុវត្តវិធានការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំនៅលើក្រុមមន្ត្រីរបស់ខ្លួន ចាប់តាំងពីលោក ស៊ី ជីនពីង ឡើងកាន់តំណែងជាប្រធានាធិបតី កាលពីជាង១ទសវត្សរ៍មុនមកម៉្លេះ។
លោក Dong គឺជារដ្ឋមន្ត្រីការពារជាតិទី៣ហើយ ដែលរងការស៊ើបអង្កេតអំពីអំពើពុករលួយ ខណៈលោក Li Shangfu អតីតរដ្ឋមន្ត្រីការពារជាតិមុន ត្រូវបានដកចេញពីតំណែង កាលពីខែតុលាឆ្នាំ២០២៣ ទាក់ទិននឹងរឿងទទួលសំណូក និងការប្រើអំណាចរំលោភលើតួនាទី។
សូមបញ្ជាក់ថា មេដឹកនាំចិន បានប្ដេជ្ញាកាលពីដើមឆ្នាំ២០២៤ថា នឹងចាត់វិធានការបន្ថែមទៀតដ៏តឹងរឹងបំផុតក្នុងការបង្ក្រាបអំពើពុករលួយនៅក្នុងវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ ថាមពល វេជ្ជសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ។ កាលពីឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់ចិនដែលរងការស៊ើបអង្កេត មានចំនួន ៤៥ករណី ខណៈនៅឆ្នាំ២០២៤ គិតត្រឹមខែតុលា មានចំនួន ៤៦ករណី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


