ព័ត៌មានអន្ដរជាតិ
ការជាប់ឆ្នោតរបស់ត្រាំក្នុងខែវិច្ឆិកា ធ្វើឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងខ្លាំងបំផុត
ខណៈពេលដែលឆ្នាំ២០២៤នឹងបញ្ចប់ក្នុងរយៈពេលមិនដល់មួយខែទៀត ហើយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអូសបន្លាយទៅរករយៈពេល៣ឆ្នាំពេញលេញ ភាគីសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីបានបង្ហាញភាពខ្លាំងក្នុងការប្រើប្រាស់អាវុធខ្នាតធំជាពិសេសមីស៊ីលរយៈចម្ងាយឆ្ងាយដែលខ្លួនពុំធ្លាប់ប្រើលើភាគីសត្រូវ។

សង្គ្រាមវោហាស័ព្ទក៏បានកើតឡើងយ៉ាងសាហាវក្នុងអំឡុងខែវិច្ឆិកាដែលទើបកន្លងទៅនេះ រវាងភាគីរុស្ស៊ីនិងមហាអំណាចបស្ចឹមប្រទេស ដោយព្រមានធ្ងន់ៗសំដៅទៅប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ខែវិច្ឆិកាដែលទើបកន្លងផុតទៅនេះជាពេលវេលាកើនឡើងខ្លាំងបំផុតក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បន្ទាប់ពីការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំ ដែលសន្យាបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់បំផុតក្នុងអំឡុងពេលយុទ្ធនាការរកការគាំទ្រ។
ក្រោយដឹងថា លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មី រុស្ស៊ីបានបង្កើនការប្រយុទ្ធដ៏ខ្លាំងក្លាលើប្រទេសអ៊ុយក្រែន ដោយវាយប្រហារស្ទើរពេញផ្ទៃប្រទេសអ៊ុយក្រែន ដោយអ្នកវិភាគជាច្រើនមើលឃើញថា រុស្ស៊ីកំពុងដាក់សម្ពាធអ៊ុយក្រែនឲ្យចុះចាញ់សង្គ្រាម ឬក៏យល់ព្រមទទួលយកលក្ខខណ្ឌងាយៗដែលរុស្ស៊ីនឹងដាក់ចេញសម្រាប់លទ្ធភាពចរចាណាមួយដែលកើតមាន។
ទន្ទឹមគ្នានឹងការវាយប្រហារដ៏ខ្លាំងក្លាបែបនេះ ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយដោយអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនបាញ់ចូលទឹកដីរុស្ស៊ី។
តាមពិត អ៊ុយក្រែនបានទទូចសុំអង្វរលោកខាងធ្វើបែបនេះជាយូរមកហើយ ប៉ុន្តែមហាអំណាចបស្ចឹមប្រទេសមិនដែលអនុញ្ញាតឡើយ ដោយបារម្ភខ្លាចការប្រឈមមុខដោយផ្ទាល់ជាមួយភាគីមហាអំណាចនុយក្លេអ៊ែររុស្ស៊ី។
ក្រោយសហរដ្ឋអាមេរិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយបាញ់ចូលទឹកដីរុស្ស៊ី សម្ព័ន្ធមិត្តលោកខាងលិច រួមមាន មហាអំណាច អង់គ្លេស បារាំង ក៏បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល Storm Shadow និង SCALP ផលិតនៅប្រទេសរបស់ពួកគេផងដែរ។
ក្រោយការអនុញ្ញាតពីសាមីប្រទេសផលិតមីស៊ីលទាំងនោះ អ៊ុយក្រែនក៏បានបាញ់ប្រហារលើប្រទេសរុស្ស៊ី ចូលជ្រៅក្នុងទឹកដីរុស្ស៊ី រហូតធ្វើឲ្យ ប្រធានាធិបតីរុស្ស៊ីខឹង និងបានចេញក្រឹត្យប្រធានាធិបតីថ្មីមួយកែសម្រួលដាក់ឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរលើរដ្ឋដែលមាននុយក្លេអ៊ែរនិងឧបត្ថម្ភរដ្ឋដែលគ្មាននុយក្លេអ៊ែរធ្វើសង្គ្រាមជាមួយខ្លួន។ រុស្ស៊ីក៏បានបាញ់ប្រហារអ៊ុយក្រែនដោយប្រើប្រាស់មីស៊ីលថ្មីៗដែលមានអានុភាពខ្លាំង ដូចជា មីស៊ីល RS-26 និង Oreshnik ជាដើម។

សរុបសេចក្តីមក សង្គ្រាមនៅក្នុងខែវិច្ឆិការវាងរុស្ស៊ីនិងអ៊ុយក្រែនជាសង្គ្រាមដ៏ខ្លាំងបំផុតចុងក្រោយនៅចុងឆ្នាំ២០២៤ និងក្នុងប្រវត្តិសង្គ្រាមដែលអូសបន្លាយជិត៣ឆ្នាំកន្លងមកនេះ៕
សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់យោធារហូតដល់៤៥៧២០នាក់ នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ ខណៈក្រសួងការពារជាតិរុស្ស៊ីបង្ហាញថា យោធាអ៊ុយក្រែនបានបាត់បង់ជីវិត ៣៧ ៣៥៥ នាក់ក្នុងសមរភូមិនៅតំបន់ Kursk ក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីថ្ងៃទី៦ខែកញ្ញារហូតដល់ដំណាច់ខែវិច្ឆិកា៕
ដោយ រ៉ាន់ រើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


