ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញច្បាប់ថ្មី ហាមឃាត់ចិនមិនឲ្យប្រើប្រាស់បច្ចេកវិទ្យាបន្ទះឈីបរបស់ខ្លួន
ការនាំចេញបច្ចេកវិទ្យាបន្ទះឈីប ឬហៅថា semiconductor ទៅកាន់ប្រទេសចិន ត្រូវបានហាមឃាត់ជាផ្លូវការ ក្រោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញច្បាប់ថ្មី ដើម្បីបន្តអនុវត្តវិធានការរឹតត្បិតសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការផលិតសព្វាវុធទំនើប និងប្រព័ន្ធបញ្ញាសិប្បនិម្មិត។

រដ្ឋបាលលោក បៃដិន បានរឹតបន្តឹងការនាំចេញរបស់ខ្លួនម្តងហើយម្តងទៀតចំពោះចិន ដោយចាត់ទុកបច្ចេកវិទ្យា semiconductor ជាហានិភ័យសន្តិសុខជាតិ។
ច្បាប់ថ្មី ដែលបានប្រកាសកាលពីថ្ងៃចន្ទដោយការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្ម រួមមានការហាមឃាត់ចំពោះចិននូវឧបករណ៍ផលិត semiconductor ចំនួន២៤ប្រភេទ និងឧបករណ៍កម្មវិធីពាក់ព័ន្ធចំនួន៣ផ្សេងទៀត។ ច្បាប់ថ្មី ក៏ហាមឃាត់ការនាំចេញអង្គផ្ទុកទិន្នន័យកម្រិតខ្ពស់ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Gina Raimond រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក បានពណ៌នាវិធានការថ្មីនេះថាជាវិធីសាស្រ្តគោលដៅ «រារាំងសមត្ថភាពរបស់ចិន ក្នុងការផលិតបច្ចេកវិទ្យាទំនើបៗដែលបង្កហានិភ័យដល់សន្តិសុខជាតិ» របស់អាមេរិក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានរិះគន់សហរដ្ឋអាមេរិក ដោយថា ការរឹតបន្តឹងថ្មីជាការរំលោភលើការគ្រប់គ្រងការនាំចេញ និងទម្រង់នៃ «ការគំរាមកំហែងជាឯកតោភាគី»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បានរៀបបរាប់ថា៖ «ឧស្សាហកម្ម semiconductor មានសកលភាវូបនីយកម្មដ៏ទូលំទូលាយ ហើយការបំពានលើវិធានការត្រួតពិនិត្យដោយសហរដ្ឋអាមេរិក រារាំងយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារបស់ប្រទេសទាំងអស់ ធ្វើឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ទីផ្សារ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ហើយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សង្វាក់ឧស្សាហកម្មសកល»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


