ព័ត៌មានអន្ដរជាតិ
សត្វដំរីព្រៃនៅថៃសម្លាប់អ្នកទេសចរម្នាក់
នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្នំ Phu Kradueng ដ៏ពេញនិយមនៅក្នុងខេត្ត Loei ត្រូវបានបិទមិនឱ្យចូលទស្សនា បន្ទាប់ពីអ្នកទេសចរម្នាក់ត្រូវបានវាយប្រហារដោយសត្វដំរីព្រៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៣ខែធ្នូនេះ។

អ្នកទេសចរម្នាក់ត្រូវបានសម្លាប់ដោយដំរីព្រៃនៅក្នុងឧទ្យានជាតិ Phu Kradueng កាលពីថ្ងៃអង្គារ ហើយក្រុមមន្ត្រីប្រកាសអាសន្ន បានប្រកាសថា តំបន់មួយចំនួនត្រូវបានបិទសម្រាប់ភ្ញៀវទេសចរ។
លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ បាននិយាយថា ជនរងគ្រោះដែលត្រូវបានគេស្គាល់ថាឈ្មោះ Jeeranan អាយុ ៤៩ឆ្នាំ មកពីខេត្ត Chachoengsao ត្រូវបានសត្វដំរីព្រៃវាយប្រហារខណៈកំពុងដើរតាមផ្លូវពីកន្លែងបោះជំរុំរបស់គាត់ទៅកាន់ទីក្រុង Phen។
ភ្ញៀវផ្សេងទៀតបានជូនដំណឹងដល់មន្ត្រីឧទ្យានុរក្សអំពីការវាយប្រហារ។ មន្ត្រីឧទ្យាន ដែលបានចុះទៅស៊ើបអង្កេត បានរកឃើញសាកសពស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ ខណៈនេះជាលើកទីមួយហើយដែលអ្នកដើរតាមផ្លូវត្រូវបានគេវាយប្រហារ។
អគ្គនាយកលោក Attapon Charoenchansa បានបញ្ជាឱ្យបិទសម្រាប់សុវត្ថិភាពសាធារណៈ ដោយសារតែដំរីចុះប្រេង និងសង្ស័យថាបានសម្លាប់ស្ត្រីជនជាតិថៃកាលពីថ្ងៃអង្គារបានត្រឡប់ទៅតំបន់អ្នកទស្សនានៅទីនោះវិញ។លោកបាននិយាយថា ភ្ញៀវទេសចរដែលមានស្រាប់ប្រហែល ៧០០ នាក់ត្រូវបានគេប្រាប់ឱ្យចាកចេញពីភ្នំនៅក្នុងខេត្តភាគឦសានកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងអំឡុងពេលបិទ មន្ត្រីឧទ្យានុរក្សនឹងបណ្ដេញដំរីព្រៃចេញពីតំបន់ទេសចរណ៍នេះ។
ទោះបីជាយ៉ាងណាដំរីដកថយបន្ទាប់ពីការបណ្ដេញរបស់មន្រ្តីឧទ្យានុរក្ស។ លោក Attaponគ្រោងនឹងទៅកាន់ភ្នំ Phu Kradueng នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាបញ្ហាជាមួយនឹងមន្ត្រីឧទ្យានុរក្ស និងអ្នកស្រាវជ្រាវ។ គោលដៅគឺដើម្បីដោះស្រាយជម្លោះរវាងសត្វដំរីព្រៃ និងសហគមន៍មនុស្សជុំវិញនៅលើភ្នំ Phu Kradueng និងកន្លែងផ្សេងទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


