ព័ត៌មានអន្ដរជាតិ
ឆេះក្លឹបនៅថៃ! មនុស្សស្លាប់កើនដល់ ៣០នាក់ ខណៈ ច្រើននាក់ទៀត របួសធ្ងន់ កំពុងមានហានិភ័យដល់ជីវិត
មនុស្សម្នាក់ទៀត ត្រូវប្រកាសថា ស្លាប់ក្នុងមន្ទីរពេទ្យ ក្រោយហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្ត Rong Beer Na Ladphrao នៅទីក្រុងបាងកក ប្រទេសថៃ ធ្វើឲ្យតួលេខមនុស្សបាត់បង់ជីវិត ដោយសារគ្រោះអគ្គិភ័យយ៉ាងសាហាវនេះ កើនដល់ ៣០នាក់ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

តាមការផ្សាយរបស់ Bangkok Post, ក្រៅពីករណីស្លាប់, ចំនួនមនុស្សរងរបួស ក៏កើនដល់ ៧៥នាក់ផងដែរ ប៉ុន្តែក្នុងនោះ អ្នករបួសធ្ងន់ធ្ងរបំផុតដែលសង្ឃឹមរស់តិច មានចំនួន ២៤នាក់។
អ្នកទាំង ២៤នាក់នេះ ត្រូវបានគេចាត់បញ្ចូលទៅក្នុងក្រុមអ្នករបួស ករណីពណ៌ក្រហម ដែលមានន័យថា ពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត សឹងតែមានឱកាសរស់ ស្តួចស្តើងបំផុត។

សូមជម្រាបជាថ្មី គ្រោះអគ្គិភ័យ បានឆាបឆេះក្លឹបក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សប្រហែល ៣០០នាក់ នៅក្នុងក្លឹប ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈមនុស្សស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។
ក្រុមមន្ត្រីសន្និដ្ឋានថា អគ្គិភ័យនេះ អាចបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


