ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ កើនឡើងថែមទៀត ក្នុងហេតុការណ៍ភ្លើងឆេះក្លឹប នៅ ថៃ
ប្រទេសថៃ បានបញ្ជាក់ពីការស្លាប់មនុស្សថែមទៀត ក្នុងហេតុការណ៍ភ្លើងឆេះក្លឹប នៅទីក្រុងបាងកក ធ្វើឲ្យតួលេខមនុស្សបាត់បង់ជីវិត ក្នុងគ្រោះអគ្គិភ័យដ៏សាហាវមួយនេះ កើនដល់ ២៩នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

តាមការផ្សាយរបស់ Amarin TV, អ្នកបាត់បង់ជីវិតចុងក្រោយ គឺជាបុរសអាយុ ២០ឆ្នាំ ដែលដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ ព្រោះតែរបួសធ្ងន់ពេក។
ក្រៅពីអ្នកស្លាប់ នៅមានមនុស្ស ៦៩នាក់ទៀត រងរបួស ក្នុងនោះ ២២នាក់របួសធ្ងន់ខ្លាំង (សង្ឃឹមតិចថានៅរស់), ១៣នាក់ របួសធ្ងន់ និង ៣២នាក់របួសស្រាល។

សូមជម្រាបជាថ្មី គ្រោះអគ្គិភ័យ បានឆាបឆេះក្លឹប Na Ladprao ក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងក្លឹប ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈមនុស្សស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។

ចំពោះមូលហេតុ! ជាបឋម ក្រុមមន្ត្រីសន្និដ្ឋានថា អគ្គិភ័យនេះ គឺបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត។
ជុំវិញរឿងនេះ ប៉ូលិសថៃ កំពុងពិនិត្យមើលថាតើ ច្រកចេញអាសន្នទាំងអស់នៅក្នុងក្លឹប មានការដាក់ស្លាកសញ្ញាសម្គាល់ និងមានការថែទាំបានត្រឹមត្រូវដែរឬទេ ព្រោះថា អតិថិជនបានវង្វេងទិសដៅ និងជាប់គាំងនៅខាងក្នុង ពេលអគ្គិភ័យកើតឡើង ធ្វើឲ្យពួកគេជាប់ស្លាប់នៅក្នុងនោះ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


