ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើទារកនិងកុមារ
ក្រុមហ៊ុនផលិតថ្នាំពេទ្យអាមេរិក Moderna បានចាប់ផ្តើមការសិក្សាវ៉ាក់សាំងកូវីដរបស់ខ្លួន លើកុមារដែលមានអាយុចាប់ពី៦ខែដល់១១ឆ្នាំ។
Moderna គឺជាក្រុមហ៊ុនផលិតដំបូងគេរបស់សហរដ្ឋអាមេរិក ដែលសាកល្បងវ៉ាក់សាំងរបស់ខ្លួនលើទារក។
ក្រុមហ៊ុននេះគ្រោងនឹងចុះឈ្មោះកុមារចំនួន៦,៧៥០នាក់នៅ សហរដ្ឋអាមេរិកនិងកាណាដាសម្រាប់ការសាកល្បងនេះ។
ការចាក់ថ្នាំបង្ការរោគដល់កុមារនិងមនុស្សវ័យក្មេង ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រេចឲ្យបាននូវកម្រិតនៃប្រព័ន្ធភាពស៊ាំដែលចាំបាច់ដើម្បីបញ្ឈប់ជំងឺរាតត្បាត។
ថ្វីបើហានិភ័យដែលថាកុមារធ្លាក់ខ្លួនឈឺធ្ងន់ដោយសារវីរុសនេះ មានតិចជាងមនុស្សពេញវ័យក៏ដោយ ប៉ុន្តែវានៅតែមានហានិភ័យនៃការឆ្លង ជាពិសេសក្នុងចំណោមក្មេងជំទង់។
នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយថា “ការសិក្សាលើកុមារនឹងជួយយើង ឲ្យវាយតម្លៃអំពីសុវត្ថិភាពនិងភាពស៊ាំនៃវ៉ាក់សាំងកូវីដរបស់យើងចំពោះមនុស្សវ័យក្មេង”។
គួរបញ្ជាក់ថា ទាំងក្រុមហ៊ុន Moderna និង Pfizer បានចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដរបស់ពួកគេលើកុមារដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ កាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលលើការសាកល្បងទាំងនេះមិនទាន់បញ្ចេញទេ។
ចំណែកក្រុមហ៊ុន AstraZeneca បានប្រកាសការសាកល្បងលើកដំបូងរបស់ខ្លួនលើកុមារកាលពីខែមុន។ រីឯក្រុមហ៊ុន Johnson & Johnson បាននិយាយថា ខ្លួននឹងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនលើទារកនិងកុមារ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ខូចទូទឹកកកផ្ទុកវ៉ាក់សាំងកូវីដក្នុងមន្ទីរពេទ្យមួយនៅអាមេរិក ស្ទះមនុស្សរាប់រយនាក់ចាំចាក់
ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


