ព័ត៌មានអន្ដរជាតិ
UNICEF៖ កុមារជិត ២០០នាក់ ស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់
សង្គ្រាមមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៧ហើយ នៅថ្ងៃសុក្រទី៦ខែមីនា ខណៈតួលេខមនុស្សស្លាប់ ចេះតែបន្តកើនឡើងច្រើនទៅៗ ហើយអ្វីដែលកាន់តែរន្ធត់នោះគឺក្នុងរបាយការណ៍របស់អង្គការ UNICEF បង្ហាញថា មានកុមាររហូតដល់ទៅជិត២០០នាក់ បានបាត់បង់ជីវិតចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨កុម្ភៈ។

យោងតាមទិន្នន័យរបស់ UNICEF ដែលផ្សាយដោយសារព័ត៌មាន Al Jazeera, មានកុមាររហូតដល់ទៅ ១៩២នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមនេះ ខណៈរាប់រយនាក់ទៀតរងរបួស។
ក្នុងចំណោមកុមារទាំង១៩២នាក់នោះ មាន១៨១នាក់ទៅហើយដែលស្លាប់ក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសការវាយប្រហារលើសាលារៀននៅសាលាបឋមសិក្សាកុមារី Shajareh Tayyebeh ក្នុងក្រុង Minab រីឯ៧នាក់ស្លាប់លីបង់ ៣នាក់នៅអ៊ីស្រាអែលនិងម្នាក់នៅគុយវ៉ែត។

យោងតាមរបាយការណ៍ដដែលនោះ, ភាគច្រើននៃកុមារដែលស្លាប់ គឺមានអាយុចន្លោះពី ៧ ដល់ ១២ ឆ្នាំ ហើយសាលារៀនយ៉ាងតិច ២០ និងមន្ទីរពេទ្យ ១០ បានរងការខូចខាត។
ជុំវិញបញ្ហានេះ UNICEF និយាយថា៖ «កុមារមិនមែនជាអ្នកបង្កសង្គ្រាមទេ ប៉ុន្តែពួកគេបែរជាអ្នកដែលរងទុក្ខធំ ដែលមិនអាចទទួលយកបានទៅវិញ។ ការកើនឡើងនូវអំពើយោធានៅទូទាំងតំបន់មជ្ឈិមបូព៌ា បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងររួចទៅហើយដល់កុមារ»។
យ៉ាងណា ពាក់ព័ន្ធសោកនាដកម្មនៅសាលា Shajareh Tayyebeh, រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការរួចហើយ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានចេញមុខមកបកស្រាយថា ខាងក្រសួងការពារជាតិកំពុងតាមដាន និងពិនិត្យមើលរឿងនេះយ៉ាងដិតដល់បំផុត ប៉ុន្តែលោកសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា កងទ័ពអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៍មិនកំណត់គោលដៅលើទីតាំងស៊ីវិលឡើយ។
ទោះបីជាមានការបកស្រាយបែបនេះក្តី ក៏អភិបាលក្រុង Minab លោក Mohammad Radmehr បានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់បែកបានធ្លាក់ចំកណ្តាលអាគារសាលារៀនពេញទំហឹង។
រដ្ឋាភិបាលក្រុងតេហេរ៉ង់បានចោទប្រកាន់ចំៗទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយ «ឧក្រិដ្ឋកម្មសង្រ្គាម» ដ៏សាហាវឃោរឃៅមួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


