ព័ត៌មានជាតិ
ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឲ្យប្រព័ន្ធរាងកាយ និងស្មារតីកុមារ ចុះថយសមត្ថភាព
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង រកឃើញថា ការប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឲ្យប្រព័ន្ធរាងកាយ និងផ្នែកស្មារតីរបស់កុមារ ចុះថយសមត្ថភាពមិនដូចមនុស្សពេញវ័យនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អាចធ្វើឲ្យកុមារបង្ខំចិត្តបោះបង់ចោលការសិក្សាទៀតផង។


លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ថ្លែងថា កុមារ មានប្រព័ន្ធរាងកាយ និងបញ្ញាកំពុងអភិវឌ្ឍន៍ និងមិនមានសមត្ថភាពល្អដូចមនុស្សពេញវ័យទេ ក្នុងករណីខ្លះ កុមារ ត្រូវបានបោះបង់ការសិក្សា ដើម្បីចូលរួមបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ជាក្រុមងាយទទួលរងហានិភ័យនឹងជំងឺ និងហានិភ័យ ផ្សេងៗ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពពលរដ្ឋប្រកបដោយភាពធន់ និងបន្សុំាការប្រែប្រួលអាកាសធាតុ លោក ង៉ែត ឡឹង បានបន្តទៀតថា ទោះយ៉ាងណា ក្នុងបរិបទនេះ វិស័យអប់រំ និងវិស័យបរិស្ថាន មានការភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ សាលារៀន ជាកន្លែងដែលងាយរងគ្រោះពីហានិភ័យអាកាសធាតុ ប៉ុន្តែក៏ជាកន្លែងសំខាន់សម្រាប់ការកសាងចំណេះដឹង ការយល់ដឹងក្នុងការសាងធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមដោះស្រាយបញ្ហាកំពុងកើតមានឡើង និងនវានុវត្តន៍ថ្មីៗ ផងដែរ។ ដូច្នេះ ការពង្រឹងប្រព័ន្ធអប់រំឲ្យមានភាពធន់នឹងអាកាសធាតុ គឺជាផ្នែកសំខាន់ នៃការឆ្លើយតបនូវផែនការ និងគោលនយោបាយ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ពិភពលោក។

បច្ចុប្បន្ន ខេត្តកោះកុង កំពុងផ្តល់ផលប៉ះពាល់ដោយសារតែការប្រែប្រួលអាកាសធាតុទៅលើកុមារ និងប្រព័ន្ធអប់រំនៅសកលលោក រួមទាំងប្រទេសកម្ពុជា ដោយសារកុមារ គឺជាក្រុមមនុស្សងាយរងគ្រោះវ័យក្មេង និងត្រូវការអភិវឌ្ឍន៍ខ្លួនជាប្រចាំ។ ការកើនឡើងហានិភ័យ នៃអាកាសធាតុ ដូចជា រលកកម្ដៅ , ទឹកជំនន់ , គ្រោះរាំងស្ងួត និងខ្យល់ព្យុះ មានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាព សន្តិភាព និងសេដ្ឋកិច្ចសង្គមទូទៅ ជាពិសេសប៉ះពាល់ដល់សកម្មភាពរបស់កុមារក្នុងការទទួលបានការអប់រំប្រកបដោយនិរន្តរភាព និងសេវាសុខភាព។
ដោយឡែក លោក រស់ ច័ន្ទបូរិទ្ធ ប្រធានអភិវឌ្ឍន៍កម្មវិធីគុណភាព និងផលជះ នៃអង្គការ Save the Children បានឲ្យដឹងថា អង្គការរបស់លោក សហការជាមួយភាគីពាក់ព័ន្ធ បានអនុវត្តលើការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនៅតាមសាលារៀន បង្កើនផលកសិកម្មស្វែងរកប្រាក់ចំណូល និងការសន្សំប្រាក់ក្នុងចំណោមស្ត្រី និងកសិករវ័យចាស់ដែលជួយពង្រឹងភាពធន់ នៃសេដ្ឋកិច្ចគ្រួសារ។
លោក រស់ ច័ន្ទបូរិទ្ធ អះអាងថា លោក និងដៃគូអភិវឌ្ឍន៍ នឹងបន្តពង្រឹងសកម្មភាពនេះ ទៅកាន់សហគមន៍ និងពង្រឹងបន្សុំាខ្លួននឹងអាកាសធាតុកាន់តែច្រើនបន្ថែមទៀត ដើម្បីនិរន្តរភាព នៃការសិក្សា និងសុវត្ថិភាពកុមារ។
លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ថ្លែងកោតសរសើរពីលទ្ធផលការងារសម្រេចបានកន្លងទៅ រយៈពេល ២ ឆ្នាំ ចុងក្រោយ គ្រប់ភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះការចូលរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា និងខេត្តកោះកុង។

លោកស្រី ឈី វ៉ា ចាត់ទុកថា ជាការកសាងធនធានមនុស្សនៅកម្រិតមូលដ្ឋាន លើចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងការដោះស្រាយរួមគ្នាចំពោះនិន្នាការការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនៅកម្ពុជា និងក្នុងខេត្តកោះកុង។

លោកស្រីអភិបាលខេត្តកោះកុង រំលេចដែរថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ដោយយល់ថា វិស័យកសិកម្ម វិស័យអប់រំ វិស័យឧស្សាហកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


