Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់​ព្រោះ​រញ្ជួយដី​នៅ​ទីបេ កើន​ឡើង​ដល់ ១២៦​នាក់ របួស ១៨៨​នាក់

បានផុស

នៅ

មនុស្សសរុបចំនួន ១២៦នាក់ ត្រូវបានគេអះអាងថាបានបាត់បង់ជីវិត និង១៨៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ នៃប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ​​ទី​៧​ខែ​មករា​ឆ្នាំ​២០២៥។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ទីបេ ថ្ងៃ​ទី​៧​មករា​២០២៥ (រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Xinhua ភូមិចំនួន៣៧ និងប្រជាជនប្រមាណ ៦ ៩០០​នាក់ បាន​រង​ផល​ប៉ះពាល់​នៅ​ក្នុង​គ្រោះ​​រញ្ជួយដី​ដ៏​កាច​សាហាវ​​មួយ​នេះ។

រដ្ឋាភិបាលតំបន់​ទីបេ បានប្រកាស​ថា ការស្ទង់មតិបឋមបង្ហាញថា ផ្ទះចំនួន ៣ ៦០៩​ខ្នង បានដួលរលំ ដោយបន្ថែមថា អ្នកជាប់គាំង​ខ្លួន​ចំនួន ៤០៧នាក់ត្រូវបានជួយសង្គ្រោះ ហើយអ្នកស្រុកដែលរងផលប៉ះពាល់ជាង ៣​ម៉ឺន​នាក់​​ត្រូវបាន​បម្លាស់​ប្ដូរ​​ទីលំនៅ។

ការ​ស្វែង​រក​ជន​រង​គ្រោះ​ដែល​ជាប់​​គាំង​ខ្លួន​នៅ​កំពុង​បន្ត ហើយ​ក្រុមអ្នកជួយសង្រ្គោះក៏កំពុងប្រជែងគ្នានឹងពេលវេលា ដើម្បីរៀបចំតង់សម្រាប់អ្នកដែលផ្លាស់ប្តូរទីលំនៅ ខណៈ​សីតុណ្ហភាពត្រូវបានគេព្យាករថានឹងធ្លាក់ចុះដល់ដក ១៧អង្សាសេ។

សូមបញ្ជាក់ថា តំបន់ទីបេ ស្ថិតនៅលើខ្សែបណ្តោយនៃផ្ទាំងតិចតូនិកឥណ្ឌានិងអឺរ៉ូស៊ី ដែលតែងកើតមានសកម្មភាពរញ្ជួយយ៉ាងញឹកញាប់។

ជាក់ស្តែង ការរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រ នៅក្បែរទីក្រុង កដ្ឋមណ្ឌូ នៃប្រទេសនេប៉ាល់ បានសម្លាប់មនុស្សជិត ៩ ០០០នាក់ និងរបួសជាង ២០ ០០០នាក់៕

ដោយ៖ ឈាង

ចុចអាន៖ រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម