ព័ត៌មានអន្ដរជាតិ
កំពុងព្យុះផង និងរលកកម្តៅផង ឥឡូវ ថៃ កើតរញ្ជួយដី ទៀត
ខ្យល់ព្យុះផង រលកកម្តៅផង ផ្សែងពុលផង ឥឡូវប្រទេសថៃ កើតគ្រោះធម្មជាតិមួយទៀត នោះគឺរញ្ជួយដី ប៉ុន្តែមានកម្លាំងស្រាល ប៉ុណ្ណោះ។

តាមការផ្សាយរបស់ The Nation, រញ្ជួយដី កើតឡើងនៅខេត្ត Chiang Rai ដោយមានកម្រិតត្រឹម ២.៣រ៉ិចទ័រ មិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរទេ។
បើយោងតាមអង្គភាពតាមដានគ្រោះរញ្ជួយដីថៃ, គ្រោះធម្មជាតិនេះ វាយប្រហារនៅម៉ោង ៨:២៥នាទី ព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ជាមួយចំណុចកណ្តាលនៅឃុំ Mae Chan នៃស្រុក Mae Chan មានជម្រៅរាក់ ត្រឹម ១គីឡូម៉ែត្រ។
យ៉ាងណា ថៃ កំពុងវាយតម្លៃនិងតាមដានបន្តទៀត ក្រែងមានហានិភ័យគ្រោះរញ្ជួយដីថ្មីៗ ដែលអាចមានកម្លាំងខ្លាំងជាងនេះ បង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ។
គេនៅចាំមិនទាន់ភ្លេច កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំមុន សោកនាដកម្មរញ្ជួយដីដ៏សាហាវ បានឆក់យកជីវិតមនុស្សចំនួន ១០៣នាក់ និងរាប់រយនាក់ទៀតរងរបួស។
រញ្ជួយដីនោះ មានកម្រិតចន្លោះពី ៧.៧ ទៅ ៨.២ រិចទ័រ ជាមួយកណ្ដាល ក្បែរទីក្រុង Mandalay និង Sagaing នៃប្រទេស មីយ៉ាន់ម៉ា ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ថៃ។
ឥទ្ធិពលរញ្ជួយដី បានវាយប្រហារប្រទេសថៃ នាវេលាម៉ោងប្រហែល ១:២០ នាទីរសៀល។ ដ្បិតចំណុចកណ្ដាលនៅឆ្ងាយក៏ដោយ ប៉ុន្តែរំញ័រ ត្រូវបានគេទទួលអារម្មណ៍ នៅទូទាំង៦៣ខេត្ត ក្នុងប្រទេសថៃ ជាពិសេសនៅ ទីក្រុងបាងកកតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


