Connect with us

ព័ត៌មានអន្ដរជាតិ

មិនមែនតែ ទីក្រុង បាងកក ទេ! ខេត្តថៃ ៣ទៀត ក៏ញ័រ ដោយសាររញ្ជួយដីដែរ 

បានផុស

នៅ

នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ មនុស្សម្នា នាំគ្នារត់ប្រសាច ចេញពីអគារ ទាំងព្រលឹងចុងសក់ មកកកកុញតាមផ្លូវ នៅបាងកក ព្រោះឥទ្ធិពលរញ្ជួយដី ដែលមានចំណុចកណ្តាល ក្នុងប្រទេសមីយ៉ាន់ម៉ា ឯណោះ។

(រូប៖ Amarin)

យ៉ាងណា ឥទ្ធិពលនៃគ្រោះធម្មជាតិនេះ មិនមែនប៉ះពាល់ត្រឹមបាងកកទេ វាក៏ធ្វើឲ្យញ័រដល់ខេត្តថៃ ចំនួន ៣ទៀតផងដែរ។

យោងតាមកាសែត Bangkok Post ដែលដកស្រង់សេចក្តីប្រកាស របស់ទីភ្នាក់ងារ តាមដានគ្រោះរញ្ជួយដីថៃ, ឥទ្ធិពលនៃគ្រោះរញ្ជួយដីនេះ ធ្វើឲ្យញ័រដល់ខេត្ត Chiang Mai, Lampang និង Nonthaburi។

ទីភ្នាក់ងារនេះ អះអាងថា ខ្លួនទទួលសេចក្តីរាយការណ៍ រហូតដល់ទៅ ៤០ អំពីរំញ័រនៅក្នុងខេត្តទាំង៣ ប៉ុន្តែមិនជះឥទ្ធិពលធ្ងន់ធ្ងរ ឬបណ្តាលឲ្យមានជនរងគ្រោះ និងខូចខាតអ្វីទេ។

(រូប៖ Nation)

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីថៃ កំពុងញាប់ដៃញាប់ជើង ចុះទៅពិនិត្យតាមទីតាំងដែលគេរាយការណ៍ និងបន្តតាមដានស្ថានភាព យ៉ាងយកចិត្តទុកដាក់។

សូមជម្រាបជាថ្មី រញ្ជួយដីនេះ មានកម្រិត ៥.៣រ៉ិចទ័រ កើតឡើងនៅជិតឆ្នេរខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នា​ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

វាមានជម្រៅ ១០គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅចម្ងាយប្រហែល ២៤៧គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak ប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម