ព័ត៌មានអន្ដរជាតិ
យ៉ាងហោច ២នាក់ស្លាប់ និង ៧ ០០០នាក់ ត្រូវជម្លៀស ព្រមទាំងបាក់អគារ ១៣ខ្នង ក្នុងគ្រោះរញ្ជួយដីនៅចិន
គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ នៅតំបន់ Guangxi ភាគនិរតីប្រទេសចិន ដែលបានកើតឡើងនៅព្រឹកថ្ងៃចន្ទនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងបង្ខំជម្លៀសពលរដ្ឋជាង ៧ ០០០នាក់ ក្នុងទីក្រុង Liuzhou ខណៈប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅតែបន្ត ហើយអាជ្ញាធរព្រមានរំខានដល់ការដឹកជញ្ជូន។
ចំនួនអ្នកស្លាប់ទាំងពីរនាក់ត្រូវបានបញ្ជាក់ ប៉ុន្តែម្នាក់ទៀតនៅតែបាត់ខ្លួន ហើយមានមនុស្ស ៤នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ទោះបីជាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានរបួសធ្ងន់ធ្ងរដល់អាយុជីវិតក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CCTV និងទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។

ទូរទស្សន៍រដ្ឋ CCTV បានកំណត់អត្តសញ្ញាណអ្នកស្លាប់ថា អ្នកទាំងពីរជាគូស្នេហ៍និងគ្នា បុរសអាយុ ៦៣ឆ្នាំ និងស្ត្រីអាយុ ៥៣ឆ្នាំ។ មិនតែប៉ុណ្ណោះ អគារចំនួន ១៣ បានដួលរលំនៅព្រឹកថ្ងៃចន្ទ។
វីដេអូមួយចេញផ្សាយដោយ CCTV បង្ហាញថាមនុស្សកំពុងរត់គេចខ្លួនចេញពីអគារខ្ពស់ៗ និងគំនរបាក់បែកនៅជាប់នឹងផ្ទះត្រូវបានបំផ្លាញ។ ខណៈអាជ្ញាធរនៅតែត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលរំខានដល់ការដឹកជញ្ជូននៅតំបន់នោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលើកឡើងថា ការទំនាក់ទំនង ប្រព័ន្ធខ្សែភ្លើង ការផ្គត់ផ្គង់ទឹក ឧស្ម័ន និងចរាចរណ៍នៅក្នុងតំបន់ដែលរងផលប៉ះពាល់នៅដំណើរការធម្មតា៕
សម្រួល៖ ណឺ មិនា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


