ព័ត៌មានអន្ដរជាតិ
ក្រសួងការបរទេសរុស្ស៊ី ចោទ អ៊ុយក្រែនជួញដូរសរីរាង្គគ្រឿងក្នុងមនុស្ស
ខណៈពេលដែលសង្គ្រាមកំពុងបន្តដ៏ខ្លាំងក្លានិងបណ្តាលឲ្យយុទ្ធជនរាប់សែននាក់បានបាត់បង់ជីវិត ក្រសួងការបរទេសបានចោទប្រកាន់អ៊ុយក្រែនថា បាននិងកំពុងជូនដូរសរីរាង្គ (organ) របស់ទាហានដែលបានពាលីជីវិតក្នុងសមរភូមិ។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដោយដកស្រង់បន្តពីទូរទស្សន៍ REN TV ផ្សាយនៅថ្ងៃទី២៤ខែមករានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយថា ទីក្រុងកៀវ(Kiev)បានចាប់ផ្តើមគម្រោងការជួញដូរសរីរាង្គ ក្នុងប្រទេសអ៊ុយក្រែន គឺជាសរីរាង្គរបស់មនុស្សដែលយកចេញពីសមរភូមិត្រូវបានលក់តាមអ៊ីនធឺណិត។

លោកស្រីអ្នកនាំពាក្យ បានអះអាងថា ការធ្វើបែបនេះទៅបានរបស់ភាគីអ៊ុយក្រែន គឺដោយសារមានការជួយជ្រោមជ្រែងពីពួកបស្ចឹមប្រទេស។
អ្នកការទូតបាននិយាយថា៖«នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសនៅកន្លែងដែលការប្រយុទ្ធកំពុងកើតឡើង និងកន្លែងដែលទាហាននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កងវរសេនាតូចជាតិតាំងនៅទីនោះ សាកសព និងអដ្ឋិធាតុរបស់មនុស្សត្រូវបានរកឃើញដោយមានសញ្ញាច្បាស់លាស់ថាសរីរាង្គរបស់ពួកគេត្រូវបានដកចេញ»។
លោកស្រី Zakharova បានអះអាងផងដែរថា មន្ទីរពិសោធន៍ជីវៈ (Biolabs) របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (មន្ទីរបញ្ចកោណ) ត្រូវបានពង្រីកសកម្មភាព ក្រោមការគាំទ្ររបស់ក្រសួងសុខាភិបាលអ៊ុយក្រែន។
តាមការចុះផ្សាយនោះ លោកស្រីអ្នកនាំពាក្យ បាននិយាយថា៖«ជាបន្តបន្ទាប់ អ៊ុយក្រែនប្រែទៅជាមូលដ្ឋានសាកល្បងសម្រាប់ការពិសោធន៍គុណភាពណាមួយជាមួយមន្ទីរពិសោធន៍សរីរៈ ជាក់ស្តែងជាមួយនឹងការជួញដូរសរីរាង្គ»។
ទោះបីជាបែបណាក្តី តាមរយៈការស្រាវជ្រាវ ពុំមានឃើញព័ត៌មានអំពីការបដិសេធរបស់ភាគីអ៊ុយក្រែន និងមិនមានឃើញនូវការចុះផ្សាយទូលំទូលាយអំពីរឿងនេះដែរ។
Zakharova បានចង្អុលបង្ហាញពីការពិតដែលថា «អ្នកចូលរួមនៅក្នុងគ្រោងការណ៍ដ៏គួរឱ្យភ័យខ្លាចទាំងនេះបានជួញដូរសរីរាង្គតាមរយៈអ៊ីនធឺណិត ហើយវាថែមទាំងអាចបញ្ជាទិញអ្វីដែលចាំបាច់»។
អ្នកតំណាងផ្លូវការនៃក្រសួងការបរទេសក៏បានទាក់ទាញការយកចិត្តទុកដាក់ចំពោះការពិតដែលថា៖«របបរបស់ Zelensky បានអនុម័តជាបន្ទាន់នូវសកម្មភាពនីតិប្បញ្ញត្តិមួយចំនួនសម្រាប់នីតិវិធីសាមញ្ញដែលកាត់បន្ថយការប្រើប្រាស់នីតិវិធីត្រួតពិនិត្យនិងបញ្ជាក់ណាមួយសម្រាប់ប្រតិបត្តិការបែបនេះ។
លោកស្រីអ្នកនាំពាក្យធ្លាប់ចេញផ្សាយអត្ថបទចោទប្រកាន់បែបនេះក្នុងខែមិថុនាឆ្នាំ២០២៣ ដោយបានចោទថា តំណាងក្រសួងសុខាភិបាល នៃប្រទេសមួយក្នុងចំណោមប្រទេសណាតូបានឈានដល់កិច្ចព្រមព្រៀងជាមួយភាគីអ៊ុយក្រែនដើម្បីផ្គត់ផ្គង់ទូរក្លាសេជាមួយសរីរាង្គមនុស្ស និងផ្នែករាងកាយដែលត្រូវបានគេប្រើញឹកញាប់បំផុតក្នុងការប្តូរសរីរាង្គ រួមមាន កែវភ្នែក ឆ្អឹងជាក់លាក់ ជាលិកាភ្ជាប់ បេះដូង និងថ្លើម។
អត្ថបទ voxukraine.org ដែលចុះផ្សាយកាលពីសីហាឆ្នាំ២០២៣ ដោយអះអាងថាខ្លួនបានប្រើប្រើវិធី Fact-checking ឃើញថា ការចោទប្រកាន់របស់លោកស្រី Zakharova ជារឿងមិនពិតទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលថ្ងៃទី២១ខែមករានេះ បានទម្លាយឲ្យដឹងថា ក្នុងសង្គ្រាមជិត៣ឆ្នាំនេះ យោធាអ៊ុយក្រែនជាង៧០ម៉ឹននាក់បានស្លាប់ ខណៈយោធារុស្ស៊ីជាង១លាននាក់បានបាត់បង់ជីវិត៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?