ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលខ្លាំងពេក! ថៃប្រើយន្តហោះបាញ់ទឹកកកស្ងួតលើអាកាស
ខណៈបញ្ហាខ្យល់ពុលកាន់តែអាក្រក់ឡើងៗ និងលើសពីកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកដល់ទៅ៨ដងឯណោះ ប្រទេសថៃបាននិងកំពុងប្រើប្រាស់វិធីទប់ស្កាត់មួយដែលគួរឲ្យចាប់អារម្មណ៍ ដោយនោះគឺជាការបាញ់ទឹកកកស្ងួត ឬទឹកត្រជាក់ចូលទៅក្នុងស្រទាប់បរិយាកាស។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២៥ ថៃបានប្រើយន្តហោះខ្នាតតូច ហោះកម្ពស់ប្រមាណ ១ ៥០០ម៉ែត្រពីដី ហើយនៅលើនោះមាននាវិក២នាក់ចាំបាញ់ទឹកកកស្ងួត ឬទឹកត្រជាក់ប្រហែល ១ ០០០លីត្រ នៅលើមេឃ។ នេះជាវិធីសាស្ត្រដែលមិនធ្លាប់ប្រើកន្លងមក និងមានតែមួយគត់ប៉ុណ្ណោះនៅប្រទេសថៃ។
យ៉ាងណា ក្រុមអ្នករិះគន់ បានលើកឡើងថា វាមានព័ស្តុតាងតិចតួចណាស់ ដែលវិធីបែបនេះអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាខ្យល់ពុល។ មួយវិញទៀត តម្លៃនៃហោះហើរម្ដងៗថ្លៃដល់ ១ ៥០០ដុល្លារ ខណៈប្រតិបត្តិការនេះត្រូវធ្វើឡើង២ដងក្នុង១ថ្ងៃចេញពីមូលដ្ឋាន៣កន្លែងផ្សេងៗគ្នា ដែលនាំឲ្យតម្លៃសរុបអាចដល់ ៩ ០០០ដុល្លារក្នុង១ថ្ងៃ។
ទន្ទឹមនោះ ទឹកកកស្ងួត ដែលត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនសាំងនិងហ្គាស PTT និងក្រុមហ៊ុនមួយចំនួនផ្សេងទៀត គឺជាប្រភេទសារធាតុកាបូនឌីអុកស៊ីតរឹង ដែលជាឧស្ម័នផ្ទះកញ្ចក់ ហើយគ្មាននរណាម្នាក់អាចស្មានដឹងថា វាអាចផ្ដល់ផលប៉ះពាល់ដូចម្ដេចទេចំពោះសុខភាព និងបរិស្ថាន បើកាលណាវាត្រូវបានបាចសាចពាសពេញមេឃយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣មករា រដ្ឋធានីបាងកក បានក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងជាងគេលំដាប់ទី៧របស់ពិភពលោក ដែលបង្ខំឲ្យមានការបិទសាលារៀនចំនួន ៣៥២កន្លែងនៅក្នុងសង្កាត់ចំនួន៣១។
ក្រសួងសុខាភិបាលថៃ បានប្រកាសកាលពីដើមខែនេះថា ការបំពុលខ្យល់បានបណ្ដាលឲ្យមនុស្សជាង១លាននាក់នៅក្នុងប្រទេស មានបញ្ហាសុខភាព គិតចាប់តាំងពីចុងឆ្នាំ២០២៣ ខណៈការចំណាយថ្លៃវេជ្ជសាស្ត្រអស់ជាង ៨៨លានដុល្លារ៕

ដោយ៖ ឈាង
ចុចអាន៖ បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


