ព័ត៌មានអន្ដរជាតិ
អាមេរិកចង់ឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតរើសមេដឹកនាំថ្មីនៅចុងឆ្នាំ២០២៥
មន្ត្រីបេសកជនកំពូលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ថា សហរដ្ឋអាមេរិកចង់ឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០២៥នេះ ជាពិសេសប្រសិនបើទីក្រុងកៀវ អាចយល់ព្រមបទឈប់បាញ់ជាមួយរុស្ស៊ីក្នុងប៉ុន្មានខែខាងមុខ។

លោក Keith Kellogg បេសកជនពិសេសរបស់លោក ត្រាំ ប្រចាំប្រទេសអ៊ុយក្រែន និងរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការបោះឆ្នោតប្រធានាធិបតី និងសភាអ៊ុយក្រែន ដែលបានផ្អាកក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី គឺ«ចាំបាច់ត្រូវតែធ្វើ»។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៥ លោក Kellogg បានលើកឡើងថា៖ «ប្រទេសប្រជាធិបតេយ្យភាគច្រើនមានការបោះឆ្នោតនៅក្នុងពេលវេលានៃសង្រ្គាមរបស់ពួកគេ។ ខ្ញុំគិតថា វាមានសារៈសំខាន់ដែលពួកគេធ្វើដូច្នេះ។ ខ្ញុំគិតថា វាល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ។ នោះជាសោភ័ណភាពនៃលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ»។
លោក ត្រាំ និងលោក Kellogg បាននិយាយដូចគ្នាថា ពួកគេកំពុងធ្វើការលើផែនការមួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានខែដំបូងនៃរដ្ឋបាលថ្មី ក្នុងការបញ្ចប់សង្រ្គាមដែលផ្ទុះឡើងបន្ទាប់ពីការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ២០២២។
យ៉ាងណា ពួកគេបានផ្តល់ព័ត៌មានតិចតួចអំពីយុទ្ធសាស្ត្ររបស់ពួកគេ សម្រាប់ការបញ្ចប់ជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។
បើយោងតាមប្រភពរបស់ Reuters លោក Kellogg និងមន្ត្រីសេតវិមានផ្សេងទៀតបានពិភាក្សាគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយជំរុញឲ្យអ៊ុយក្រែនយល់ព្រមចំពោះការបោះឆ្នោត ដែលជាផ្នែកមួយនៃបទឈប់បាញ់ដំបូងជាមួយរុស្ស៊ី។ បើការបោះឆ្នោតប្រធានាធិបតីអាចប្រព្រឹត្តនៅអ៊ុយក្រែន នោះអ្នកឈ្នះនឹងត្រូវទទួលខុសត្រូវចំពោះការចរចាកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ។
វាមិនច្បាស់ទេថាតើរដ្ឋាភិបាលអ៊ុយក្រែននឹងយល់ស្របចំពោះសំណើរបស់លោក ត្រាំ ដែរឬក៏យ៉ាងណា។ កន្លងមក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ា្លឌីមៀ ហ្សេលេនស្គី ធ្លាប់បាននិយាយថា អ៊ុយក្រែនអាចរៀបចំការបោះឆ្នោតនៅឆ្នាំនេះ លុះត្រាណាតែការប្រយុទ្ធគ្នាត្រូវបញ្ចប់ ហើយមានការធានាសន្តិសុខដ៏រឹងមាំដើម្បីរារាំងរុស្ស៊ីពីការបង្កអរិភាពឡើងវិញ។
សូមបញ្ជាក់ថា អាណត្តិរយៈពេលប្រាំឆ្នាំរបស់លោក ហ្សេលេនស្គី ត្រូវបានបញ្ចប់នៅឆ្នាំ២០២៤ ប៉ុន្តែការបោះឆ្នោតប្រធានាធិបតី និងសភាមិនអាចធ្វើឡើងបានទេក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែនបានដាក់ចេញកាលពីខែកុម្ភៈឆ្នាំ២០២២៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


